ប្រភេទដីធ្លីទាំង៣នេះ ដែលទិញហើយដឹងតែចំណេញកប់ៗ

0
6429

ការរកស៊ីអ្នកណាក៏ចង់ចំណេញដែរ គ្មានអ្នករកស៊ីណាម្នាក់ដែលរកស៊ីមិនចង់ចំណេញនោះទេ ប៉ុន្តែពេលខ្លះ ដោយសារ​ការ​ធ្វេស​ប្រហេសរបស់ពួកគាត់តែបន្តិច អាចធ្វើឲ្យពួកគាត់ខាតបង់ប្រាក់កាសត្រឹមមួយរំពេចភ្នែក។

ជាមួយគ្នានេះដែរ ការរកស៊ីដីធ្លី ក៏ដូចគ្នាដែរ មុននឹងសម្រេចវិនិយោគលើវា អ្នកត្រូវច្បាស់ក្នុងចិត្តថា វាជាប្រភេទដី ដែល​នឹងធ្វើ​ឲ្យអ្នកចំណេញភ្លាមៗ មិនចំណាយពេលរងចាំវា ឡើងថ្លៃ ។ ថ្ងៃនេះ Business Cambodia នឹងលើកឡើង​ពី​ប្រភេទដី​ចំ​នួន​៣ប្រភេទនេះ ដែលទិញហើយដឹងតែចំណេញកប់ៗតែម្តង៖

១. ដីនៅខេត្តសក្តានុពល


ប្រសិនបើអ្នកមិនសូវមានថវិការច្រើនសម្រាប់វិនិយោគនៅទីក្រុង អ្វីដែលអ្នកត្រូវគិតគូរមុនគេ គឺទិញដីនៅតាមបណ្តា​ខេត្ត​សក្កានុពល ក្នុងនោះ អ្នកគិតដល់ខេត្ត ព្រះសីហនុ ខេត្តកំពត សៀមរាប ប៉ោយប៉ែតជាដើម។ ព្រោះខេត្តទាំងអស់នេះ គឺសុទ្ធ​តែ​ខេត្តទាក់ទាញភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងដែរថា តើនៅក្នុងខេត្តសក្តានុពលនោះ កន្លែងណាដែលអភិវឌ្ឍខ្លាំងជាងគេ ព្រោះមួយខេត្ត ក៏មានកន្លែងខ្លះមិនអភិវឌ្ឍផងដែរ។

២. ដីអាចប្រកបអាជីវកម្ម (ដីជាប់ផ្សារ)

ដីប្រភេទនេះ មិនប្រកាន់នៅ ខេត្តណា ក្រុងណា ស្រុក ភូមិណានោះទេ សំខាន់ តើដីនោះអាចប្រកបអាជីវកម្មបានដែរឬទេ។ ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែស្ថិតនៅទីប្រជុះជន ឬនៅតំបន់ផ្សារ មានមនុស្សអ៊ូអរ ។ ដីប្រភេទ​នោះទិញទៅមិនខុសទេ ដឹងតែចំណេញភ្លាមៗហើយ។

៣. ដីត្រូវខ្នាតត្រូវស្តង់ដារ

ដីត្រូវខ្នាត ត្រូវស្តង់ដារ បានន័យថា ដីទាំងនោះ អាចធ្វើជាផ្ទះខ្នាតស្តង់ដារ ដែលខ្នាតទាំងនោះមាន

  • ១០x២០ ម៉ែត្រ អាចធ្វើជាប្រភេទផ្ទះល្វែង
  • ២០x៣០ ម៉ែត្រ អាចធ្វើប្រភេទវីឡាខ្នាតតូច
  • ៣០x៤០ ម៉ែត្រ អាចធ្វើប្រភេទវីឡាខ្នាតធំ

អត្ថបទ៖ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here