ចាប់ពីថ្ងៃនេះ ABA នឹងបន្ថយអត្រាការ គណនីសន្សំ គណនីចរន្ត Plus ពី ០.៥០% មក ០.២៥%/ឆ្នាំ

0
4322

ចាប់ពី​ថ្ងៃ​ទី​5​ ខែវិច្ឆិកា​ ឆ្នាំ​2018​ តទៅ​ ធនាគារ​ ABA​ នឹង​បន្ថយ​អត្រា​ការ​ប្រាក់​សម្រាប់​គណនី​សន្សំ​,​ គណនី​សន្សំ​តាម​ទូរស័ព្ទ​,​ និង​គណនី​ចរន្ត​ “PLUS”​ ដែល​បើក​ជា​ប្រាក់​ដុល្លារ​ ដោយធ្វើការបន្ថយការប្រាក់ពី ០.៥០%​ មក ០.២៥%ក្នុងមួយឆ្នាំ។

ការ​បន្ថយ​អត្រា​ការ​ប្រាក់​នេះ​ ត្រូវ​បាន​សម្រេច​ដោយ​មានការ​ពិចារណា​ទៅ​លើ​កត្តា​ដូច​ខាងក្រោម​៖

  • ​ដោយសារ​តែ​រំហូរ​សាច់ប្រាក់​នៅ​ក្នុង​វិស័យ​ធនាគារ​ជា​ទូទៅ​មានការ​កើនឡើង​លើសលប់​ ដែល​ធនាគារ​ភាគច្រើន​នៅ​កម្ពុជា​បាន​ធ្វើការ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​សម្រាប់​គណនី​សន្សំ​ ហើយ​ទំនោរ​នេះ​ត្រូវ​បាន​ស​ង្គេ​ត​ឃើញ​ថា​កំពុង​តែ​បន្ត​ថយ​ចុះ​តទៅ​មុខ​ទៀត​។​
  • ABA​ ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​មួយ​ ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​កើនឡើង​លើសលប់​នៃ​រំហូរ​សាច់ប្រាក់​នេះ​ ​ហេតុ​ដូច្នេះ​ ធនាគារ​ក៏​សម្រេច​ប្រើ​វិធានការ​ប្រហាក់ប្រហែល​គ្នា​ផង​ដែរ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​វិស័យ​នេះ​។​
  • ​ទោះបីជា​មានការ​ផ្លាស់​ប្តូរ​អត្រា​ការ​ប្រាក់​ដូច​ខាងលើ​ក៏​ដោយ​ ក៏​ ABA​ នៅ​តែ​ផ្តល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ធនាគារ​ឌី​ជី​ថ​ល​ ដែល​មាន​សុវត្ថិភាព​ និង​ឈានមុខ​គេ​ផង​ដែរ​ ដូច​ជា​កម្មវិធី​ធនាគារ​ ABA​ Mobile,​ សេវា​ធនាគារ​តាម​អ៊ីនធឺណិត​,​ កាត​និម្មិត​,​ ម៉ាស៊ីន​ATM​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ដែល​អាច​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​បាន​24​ម៉ោង​លើ​24​ម៉ោង​ ក៏​ដូច​ជា​បណ្តាញ​សាខា​យ៉ាងច្រើន​នៅ​ទូ​ទាំង​ប្រទេស​ ដែល​ក្នុង​នោះ​សាខា​មួយ​ចំនួន​មាន​បម្រើ​ជូន​ដល់​ទៅ​12​ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ផង​ដែរ​

 


 

LEAVE A REPLY

Please enter your comment!
Please enter your name here