ហ្វ្រេនឆាយអាហារ Fastfood ល្បីៗទាំង៥ដែលកំពុងឈរជើងរឹងមាំនៅទីផ្សារកម្ពុជា

0
820

អាហារ Fastfood នៅកម្ពុជា កាលពីជំនាន់មិនទាន់មានហ្រ្វេនឆាយ ភាគច្រើនមានតម្លៃសមរម្យ និងលក់នៅតាមដងផ្លូវ ហើយក៏មិនសូវមានផ្សព្វផ្សាយពាណិជ្ជកម្ម ឬក៏ពង្រឹងយីហោប៉ុន្មានដែរ ក៏ប៉ុន្តែអ្វីៗបានប្រែប្រួលក្រោយពេលយីហោហ្រ្វេនឆាយល្បីៗចាប់ផ្តើមសម្រុកចូលទីផ្សារកម្ពុជា​  ហើយបានស្រូបទាញអតិថិជនជាបន្តបន្ទាប់ ពិសេសអ្នកដែលមានចំណូលខ្ពស់ និងមធ្យម ដែល Business Cambodia សូមលើកឡើងដូចខាងក្រោម៖

១. Lucky Burger

Lucky Burgerជាយីហោហ្វេនឆាយនាំមុខគេមួយនៅទីផ្សារកម្ពុជាដោយសារហាងប៊ឺហ្គ័រមួយនេះបានចូលទីផ្សារកម្ពុជាមុនគេ និងរើសទីតាំងបានល្អជាងគេផងទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ យីហោអាហារ Fastfood មួយនេះបើកជាប់ៗគ្នានឹងផ្សារទំនើបឡាក់គីផងនោះ គឺជាជម្រើសល្អជាងគេ ពេលចង់ទៅទិញម្ហូបសម្រាប់ធ្វើនៅផ្ទះ និងញាំអាហារសម្រន់ផងនោះ។


២. The Pizza Company

យីហោភីហ្សាមួយនេះដែលជាម៉ាកដ៏ពេញនិយមដែលចាស់វស្សាមួយដែរ​ដែលកំពុងតែគ្រប់គ្រងទីផ្សារមួយចំណែកធំដូចគ្នា ដោយសារតែរសជាតិ និងសេវាកម្ម​ដែលផ្តល់ជូនដោយហាងនីមួយៗបានធ្វើឲ្យអតិថិជនពេញចិត្តស្តូកតែម្តង ។ ហើយអ្វីកាន់តែពិសេសទៅទៀតនោះ យីហោមួយនេះក៏សម្បូរប្រូម៉ូសិន និងការផ្សព្វផ្សាយជាច្រើនពិសេសនៅលើអនឡាញ ដែលធ្វើអតិថិជនចាប់អារម្មណ៍ និងចូលស្ទើរពេញៗហាងតែម្តង។

៣.KFC

KFC អាចនិយាយថាឈរជើងរឹងមាំព្រោះដំណើរការបានជាង១០ឆ្នាំហើយនៅទីផ្សារកម្ពុជា ហើយបានពង្រីកសាខាជាបន្តបន្ទាប់ មិនខុសពី The Pizza Companyដែរ យីហោមួយនេះ បានពង្រឹងការលក់យ៉ាងខ្លាំង ត្បិដអីភ្លៅមាន់បំពងរបស់ក្រុមហ៊ុនដទៃដែលចូលមកទីផ្សារក៏មានរូបមន្តឆ្ងាញ់ និងតម្លៃប្រកួតប្រជែងសម្បើមណាស់ដែរ។

៤. Domino Pizza

យីហោកំពូលមួយនេះបានបើកជាផ្លូវការនៅកម្ពុជា៩សាខាហើយ ហើយកំពុងតែមមាញឹកក្នុងការដឹកជញ្ជូន និងប្រម៉ូសិនជាញឹកញាប់ផងដែរ ខណៈទីផ្សារកម្ពុជាក៏មានវត្តមានយីហោហ្វ្រេនឆាយភីហ្សាថៃ និងយីហោក្នុងស្រុកល្បីៗមួយចំនួនដែរដែលបានរៀបរាប់ខាងលើកំពុងតែប្រកួតប្រជែងគ្នា។

៥. Burger King

Burger King បានបោះទីតាំងដំបូងរបស់ខ្លួននៅកម្ពុជារាងក្រោយគេ ដែលបានសម្ភោធជាផ្លូវការនៅឆ្នាំ២០១៤ ជាហាងប៊ឺហ្គ័រឈីស និងផ្សិតដែលពេញនិយមខ្លាំងនៅអាមេរិក និងអឺរ៉ុប ហើយពង្រីកទីតាំងជាបន្តបន្ទាប់ទៅកាន់ខេត្តសៀមរាបទៀតផង៕

 

អត្ថបទដោយ ៖ Noun Vannak

 

LEAVE A REPLY

Please enter your comment!
Please enter your name here