៣ចំណុចធ្វើឲ្យអាជីវកម្មហ្រេ្វនឆាយខ្នាតតូចឆាប់លូតលាស់ និងបានចេញលក់ហ្រ្វេនឆាយ

0
356

យើងចង់ឃើញអាជីវកម្មខ្នាតតូចបង្កើតជាហ្វ្រេនឆាយបានច្រើនជាងនេះ ហើយកន្លែងលក់ផលិតផលមានស្តង់ដារទាំងតម្លៃ និងគុណភាពទំនិញជាជាងរប៉ា់ត់រប៉ាយគ្មានភាពច្បាស់លាស់ដូចបច្ចុប្បន្ន្ ដែលនៅបន្តមានច្រើនគួរសម្យនៅកម្ពុជាយើង សូម្បីតែរាជធានីភ្នំពេញជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចជាងគេក្តី។

អាជីវកម្មខ្នាតតូច តួយ៉ាងដូចជាហាងអាហារតាមផ្លូវជាដើម កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន បើទោះបីជាកន្លែងទាំងនោះមួយភាគធំមិនមានកន្លែងកន្លែងអង្គុយ ឬមានម៉ាស៊ីនត្រជាក់ក៏ដោយ ប៉ុន្តែមានភាពទាក់ទាញច្រើនគួរសម្យ និងងាយពង្រីកសាខាផង ប្រសិនបើមានកត្តាអំណោយផលមួយចំនួន ដែល Business Cambodia នឹងរៀបរាប់ដូចខាងក្រោមនេះ៖

១. ហ្រ្វេនឆាយទុនតិច


ប្រាកដណាស់ក្រៅងាយស្រួលក្នុងការរើសទីតាំង អាជីវកម្មខ្នាតតូច អាចពង្រីកបានលឿនដោយសារតែតម្រូវការចាយទុនតិច និងមិនសូវមានរបៀបប្រតិបត្តិការណ៍(Process)ស្មុគស្មាញ ដូចក្រុមហ៊ុនធំៗឡើយ។ មួយវិញទៀត ការដែលតម្រូវការទុនដំបូងមានចំនួនតិចក៏ជួយទាញតម្លៃផលិតផលឲ្យទាប និងលក់ដាច់ខ្លាំងផងដែរ ដែលអាជីវកម្មក្នុងស្រុកគួរដើរផ្លូវនេះ ដើម្បីបង្កើនបរិមាណ ជាមួយនិងគុណភាពដូចរៀបរាប់នៅចំណុចទី២។

២.ស្តង់ដារ

សំខាន់ណាស់ត្រង់ចំណុចនេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវកំណត់ឲ្យជាក់លាក់ទៅលើស្តង់ដារផលិតផល គុណភាពអាហារ សូម្បីតែសម្ភារៈដែលត្រូវប្រើនានា ក៏ត្រូវមានស្តង់ដារ និងអនាម័យខ្ពស់ផងដែរ។ សម្រាប់កម្ពុជាយីហោខ្នាតតូចត្រូវការពង្រឹងចំណុចនេះច្រើនបន្តិច ទើបអាចក្លាយជាអាជីវកម្មរឹងមាំបាន ខណៈដែលយើងត្រូវការពេលច្រើនទៀតទម្រាំអាចឃើញយីហោហ្រ្វេនឆាយរីកស្គុះស្គាយនៅស្រុកយើង។

៣.សក្តានុពល

ពិតប្រាកដមែនហើយ ចង់ក្លាយជាហ្វ្រេនឆាយបានលឿនទាល់តែបង្កើតឲ្យចំហ្រ្វេនឆាយដែលកំពុង និងបន្តមានសក្តានុពលបានយូរ មានន័យថា មានអ្នកត្រូវការប្រើប្រាស់ ឬក៏អ្នកទទួលទានច្រើន ដូចនេះហើយទើបងាយស្រួលក្នុងការពង្រីក និងក្លាយជាហ្រ្វេនឆាយដ៏គួរឲ្យទាក់ទាញ និងចង់វិនិយោគ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here