កៅអីរុញ របស់ បិតាវិទ្យាសាស្រ្ត Stephen Hawking ត្រូវបានគេដាក់ដេញថ្លៃ តម្លៃរាប់ម៉ឹន$

0
740

មានមនុស្សមិនតិចទេ ដែលស្គាល់ លោក Stephen Hawking​ ព្រោះលោកជា កំពូលអ្នកវិទ្យាសាស្រ្ត ដ៏ល្បីល្បាញបន្ទាប់ពីកំពូលអ្នកវិទ្យាសាស្រ្ត អាល់បឺត អាស្តាញ (Albert Einstein)  បានស្លាប់នៅអំឡុងឆ្នាំ១៩៥៥។ លោក Stephen Hawking ស្លាប់នៅខែ មីនាឆ្នាំ ២០១៨នេះ។

បន្ទាប់ពីលោកបានចែកឋានទៅរបស់ផ្ទាល់របស់លោកជាច្រើនត្រូវបានគេដាក់ដេញថ្លៃ ដែលមានតម្លៃចាប់ពីខ្ទង់រយកដល់ខ្ទង់ម៉ឹនដុល្លារអាមេរិក។ ក្នុងនោះដែរ កៅអីរុញរបស់លោកត្រូវបានគេដាក់ដេញថ្លៃ រាប់ម៉ឺនដុល្លារអមេរិក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឲ្យដឹងថា កៅអីរុញរបស់លោក ត្រូវបានគេដាក់ដេញថ្លៃដែលអាចនឹងមានតម្លៃចាប់ពី ១២៦០០ដុល្លារ ទៅ ១៨៩០០ដុល្លារ។

កៅអីសម្រាប់ធ្វើដំណើរផងនិង អង្គុយធ្វើការផងនេះ គឺប្រភេទកៅអីធ្វើចលនាតាមការចុចបញ្ជារ​ ដែល លោក Stephen Hawking​ បានប្រើប្រាស់ពីឆ្នាំ ១៩៩៨០ ដល់ឆ្នាំ ១៩៩០នៅពេលដែលលោកធ្លាក់ខ្លួនកាន់តែពិកាដោយមិនអាចប្រើប្រាស់ដៃក្នុងការធ្វើចលនា។


គួរជម្រាបផងដែរថា Stephen Hawking គឺជាអ្នកវិទ្យាសាស្ត្រដ៏កម្រម្នាក់ ដែលប្រឆាំងនឹងព្រេងវាសនាខ្លួន តស៊ូជម្នៈគ្រប់បញ្ហា បន្តការងាររបស់ខ្លួនទោះជាស្លាប់រាង្គកាយហើយក៏ដោយ។ ការតស៊ូធ្វើការងារដែលលោកស្រឡាញ់ពេញចិត្តមួយនេះ បានធ្វើឲ្យពិភពលោកស្គាល់រូបលោកកាន់តែច្បាស់ និងមានការកោតសរសើរលោកក្រៃណាស់។

កំពូលអ្នកវិទ្យាសាស្ត្ររូបវិទ្យាប្រចាំសតវត្សរូបនេះ កើតនៅក្នុងឆ្នាំ ១៩៤២ ក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស ឆ្លងកាត់ភ្លើងសង្គ្រាមលោកលើកទី២ អាយុបាន៨ឆ្នាំ គ្រួសាររបស់លោកទាំងមូលបានផ្លាស់ទីលំនៅទៅរស់នៅភាគខាងជើងនៃទីក្រុង London។

អ្នកវិទ្យាសាស្ត្រដែលរស់នៅអាស្រ័យដោយរទេៈរុញ និងធ្វើការទំនាក់ទំនងដោយប្រើម៉ាស៊ីនកុំព្យូទ័រវ័យឆ្លាតជាជំនួយរូបនេះ ក៏ជាមនុស្សម្នាក់ដែលប្រឆាំងយ៉ាងខ្លាំងទៅនឹងជំនឿដែលគេជឿថាពិភពលោកនេះបង្កើតឡើងព្រះ។

លោកបានមានប្រសាសន៍ថា៖ “ពិភពលោកនេះ កើតឡើងដោយសារតែច្បាប់ធម្មជាតិ មិនមែនកើតឡើងដោយព្រះជាម្ចាស់ឡើយ ហើយក៏គ្មានព្រះហុចដៃទទួលយកមនុស្សណាម្នាក់ដែរ។​”

 

LEAVE A REPLY

Please enter your comment!
Please enter your name here