ផ្សារទំនើបថ្មីមួយ តម្លៃជិត ១០លានដុល្លារ នឹងចាប់កំណើតឡើង ក្នុងខណ្ឌចំការមន

0
563

ស្របពេលដែលកំណើនសេដ្ឋីកិច្ចជាតិ ក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានការកើនឡើងជាង ៧ភាគរយជាប់គ្នាៗនោះ ការវិនិយោគលើវិស័យសំខាន់ៗដូចជា អចលនទ្រព្យ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ភោជនីដ្ឋាន ផ្សារទំនើប ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន NORO MALL CO.,LTD បានបោះទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាមេរិក បង្កើតផ្សារទំនើបថ្មីមួយ ស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាមួយគ្នានេះ បើតាមគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសម្រេចចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើនេះ បានបញ្ជាក់ថា ផ្សារទំនើប NORO MALL អាចបង្កើតការងារដល់ប្រជាពលខ្មែរបានប្រមាណ ៤៩៤កន្លែង ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here