ចំណុចគ្រោះថ្នាក់ធំមួយ ដែលអ្នករកស៊ីកសិកម្មកំពុងតែអនុវត្តន៍ ហើយខាតបង់គ្មានស្រាកស្រាន្តឡើយ

0
2952

ការខាតបង់បានក្លាយជារឿងសាមញ្ញមួយ ដែលតែងតែកើតឡើងជារឿយៗ ទៅលើសហគ្រិនដែលប្រកបរបរកសិកម្ម ដោយពុំដឹងពីមូលហេតុ ឬសគល់ច្បាស់លាស់ នៃការខាតបង់នៅឡើយទេ ហើយសហគ្រិនមួយចំនួននៅតែបន្តអនុវត្តន៍ទម្លាប់ដដែល ដែលធ្វើអោយការខាតបង់នៅតែបន្តកើតមានជាហូហែរឥតឈប់ឈរ ។

ក្នុងនោះមានចំណុចគ្រោះថ្នាក់ធំមួយ ដែលអ្នករកស៊ីកសិកម្មច្រើនតែងតែអនុវត្តន៍នោះគឺ គ្មានផលិតផលគោលដៅច្បាស់លាស់មួយ។ ក្នុងការរកស៊ីក្នុងវិស័យកសិកម្មគេសង្កេតឃើញថា សហគ្រិនមួយចំនួនរកស៊ីរត់ដេញទីផ្សារដោយគ្មានផលិតផលគោលដៅជាក់លាក់មួយឡើយ ពោលគឺដាំដុះដេញតាមតម្រូវការទីផ្សារ។ ឧទាហរណ៍ថា គាត់ដាំស្វាយចន្ទី តែបើម្រេចឡើងថ្លៃគឺគាត់កាប់ស្វាយចន្ទីចោល ដាំម្រេចម្តង ហើយទំរាំតែម្រេចបានផលប្រហែលជា ៤ ទៅ ៥ ឆ្នាំ ហើយត្រូវចំណាយទុនច្រើន ពេលវេលាច្រើន ទំរាំបានផល ពេលទទួលផលម្រេចក៏ថ្លាក់ថ្លៃបន្តិចទៀត។

វាជារឿងប្រថុយនិងគ្រោះថ្នាក់ខ្លាំងណាស់ ដែលសហគ្រិនទាំងឡាយ នៅតែបន្តអនុវត្តន៍គម្រោងការបែបនេះ នៅក្នុងអាជីវកម្មកសិកម្មរបស់ខ្លួន ព្រោះហានីភ័យនៅក្នុងទីផ្សាសេរីវាអាចនិងកើតមានឡើងគ្រប់ពេលវេលា ចំពោះតម្លៃនៃកសិផលដែលយើងបានផលិតឡើង។


ជាដំណោះស្រាយរួមមួយ ដំណោះស្រាយមួយផ្នែកជាបន្ទុករបស់ប្រពន្ធទីផ្សារ ដែលតែងតែឡើងចុះចំពោះថ្លៃទំនិញ។ ដំណោះស្រាយផ្សេងមួយទៀតដែលសហគ្រិនផ្ទាល់គួតែត្រៀមនោះគឺ ចេះដាំដុះ ត្រូវចេះធ្វើទីផ្សារផង ព្រោះកសិផលភាគច្រើនមានតម្រូវការ តែកន្លែងដែលផលិតបានខ្វះពត៌មាន ទៅកាន់អតិថិជន។ មួយវិញទៀតនៅពេលដែលកសិផលធ្លាក់ថ្លៃយើងអាចពិនិត្យលទ្ធភាពរបស់ផលិតផលបាន ឧទាហរណ៍ម្រេចធ្លាក់ថ្លៃ ម្រេចគ្រាប់ថ្លាក់ថ្លៃខ្លាំង តែម្រេចម៉ដ្ឋវេចខ្ជប់ហើយមិនធ្លាក់ថ្លៃទេ សួរថាតើយើងអាចផលិតម្រេចម៉ដ្ឋបានទេ? ពេលខ្លះវាជាឱកាសក៏ថាបានដែរ។

នៅក្នុងការរកស៊ីវាតែងតែមានខាត មានចំណេញជារឿងធម្មតា តែបើយើងចខាតបង់តិច ចំណេញច្រើន វាជារឿងល្អបំផុតសម្រាប់អាជីវកម្ម រៀនមើលដំណោះស្រាយនិងជាក់ស្តែក កុំទាន់ធ្វើអ្វីតាមខ្យល់បក់បោក ព្រោះការខាតប់វាងាយនិងចូលមកក្នុងអាជីវកម្មរបស់អ្នកណាស់ ទោះបីជាអ្នកមិនបានអញ្ជើញជាអោយមកក៏ដោយ រៀនគិតអោយបានវែងមុននិងសម្រេចបោះបង់អ្វីមួយ។

អត្ថបទ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here