ម្ចាស់ផ្ទះសំណាក់​ ឌី ដាលីនភ្នំពេជ្រ ផ្តើមចេញពីកសិករដាំចម្ការសន្សំទុនរកស៊ីរហូតក្លាយជាថៅកែ

0
3685

បើសិនជាអ្នកធ្វើដំណើរមកកំសាន្តនៅទីរួមខេត្ត មណ្ឌលគិរី ហើយធ្វើដំណើរកាត់តាមផ្លូវបត់ស្តាំចុះពី ភ្នំ ដោះក្រមុំ តាមបណ្តោយប្រលានយន្តហោះចាស់ នោះអ្នកនិងឃើញផ្ទះមួយដែលមានឈ្មោះថា ឌី ដាលីន ភ្នំពេជ្រ ។ ផ្ទះសំណាក់នេះគឺមានទីតាំងល្អជាងគេបំផុតដែលមានទីតាំងស្រលះ និងមានខ្យល់អាកាសបរិសុទ្ធ ការរៀបចំស្អាតទាក់ទាញ សោភ័ណភាពប្រណិត សេវាកម្មល្អ បុគ្គលិករួសរាយ ហើយអ្វីដែលពិសេសគឺតំលៃសមរម្យ ។

ជួបសំភាសន៍ជាមួយ Business Cambodia លោក អន បុន្នីរិទ្ធិ ដែលជាម្ចាស់ផ្ទះសំណាក់ ឌី ដាលីនភ្នំពេជ្រ បានមានប្រសាសន៍ថា​ ទំរាំតែលោកអាចមានលទ្ធភាពបើផ្ទះសំណាក់បានយ៉ាងធំ និងមានជីវភាពធូរធាដូចសព្វថ្ងៃនេះ លោកនិងក្រុមគ្រួសារបានឆ្លងកាត់ការលំបាកជាច្រើនស្ទើររាប់មិនអស់។ លោក អន បុន្នីរិទ្ធិ មានស្រុកកំណើតនៅក្នុងខេត្តតាកែវ ហើយគ្រួសារបស់លោកប្រកបរបរធ្វើស្រែចំការ នៅស្រុកកំណើតរបស់ខ្លួន។ ក្រោយមកទៀតលោកក៏បានផ្លាស់ប្តូរទីលំនៅមកខេត្តមណ្ឌលគិរី ហើយបានចូលបំរើការជាមន្ត្រីរាជការ ប៉ុន្តែប្រាក់ខែជាមន្ត្រីរាជការមិនបានជួយអោយជីវភាពលោកមានភាពប្រសើរឡើងនោះទេ លោកនិងភរិយា និងកូនៗ របស់លោកក៏បានចាប់ផ្តើមមុខរបរមួយទៀតគឺធ្វើចំការ និងដាំដំណាំហូបផ្លែ។ លោកបានបន្តរថា ចំការរបស់លោកមានដាំដំណាំផ្លែឈើជាច្រើនប្រភេទ មានដូចជា ទុរ៉េន សាវម៉ាវ ប័រ ម្នាស់ ផាសិន និងដំណាំហូបផ្លែជាច្រើនទៀត ក្រៅពីនេះលោកក៏មានចំការដាំម្រេចផងដែរ ។ ដោយការខិតខំតស៊ូជំនះនៅរាល់ការលំបាកគ្រប់យ៉ាងលោក អន បុន្នីរិទ្ធិ ត្រូវបំពេញភារះកិច្ចជាមន្ត្រីរាជកាផង និងជាកសិករដាំដំណាំផង ប៉ុន្តែលោកបានតាំងចិត្តថាទោះជាលំបាកយ៉ាងណាក៏ដោយលោកលោកសុខចិត្តតស៊ូរកស៊ី និងធ្វើការដោយសុច្ចរិត ចេញពីញើសឈាមពិត និងមិនប្រកបរបរ រកស៊ីណាដែលខុសច្បាប់នោះទេ ។

ក្រោយពីការសន្សំអស់រយះពេលជាច្រើនឆ្នាំលោកក៏បានប្រមូលទុនបានសមល្មមហើយ នៅក្នុងឆ្នាំ ២០១៣ លោកក៏បានចាប់ផ្តើមសាងសង់ជាផ្ទះសំណាក់មួយដែលដាក់ឈ្មោះថា ឌី ដាលីន ភ្នំពេជ្រ ។ លោកបានបន្តរថារាល់ការចំណាយទាំងអស់ក្នុងការសាងសង់ផ្ទះសំណាក់នេះគឺពឹងផ្អែកទៅលើការដាំដំណាំម្រេច និងប្រមូលផលផ្លែឈើក្នុងចំការលក់តែប៉ុណ្ណោះ ដោយសារតែមូលហេតុនេះហើយទើបការសាងសង់ផ្ទះសំណាក់មានការយឺតយ៉ាវបំផុតរហូតទៅដល់ ៥ឆ្នាំ ទើបសាងសង់រួច។


មូលហេតុដែលធ្វើអោយលោក អន បុន្នីរិទ្ធិ មានគំនិតបើកជាផ្ទះសំណាក់នេះឡើងដោយសារតែលោកយល់ថា ផ្ទះសំណាក់គឺអាចរកលុយបានព្រោះមានភ្ញៀទេសចរណ៍ច្រើន និងម្យ៉ាងទៀតគឺលោកចំណាយតិចទៅលើកំលាំងពលកម្មជាងអាជីវកម្មដ៏ទៃទៀត ហើយអាចរកចំណូលបានជារៀងរហូតតកូន តចៅ និងមិនសូវភ័យព្រួយរឿងហានិភ័យនោះទេ។

នៅពេលបច្ចុប្បន្ននេះផ្ទះសំណាក់របស់លោកបានបើកដំណើរការបានរយះពេល ១ឆ្នាំហើយ ហើយក៏នាមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកស្នាក់នៅជាច្រើនផង លោកក៏បានផ្តាំផ្ញើទៅភ្ញៀវទេសចរណ៍ដែលមានបានមកលេងកំសាន្តនៅក្នុងទីរួមខេត្ត មណ្ឌលគិរី ហើយចង់បានផ្ទះសំណាក់ដែលស្រស់ស្អាត ធំទូលាយ មានផាកសុខភាព និងតម្លៃសមរម្យនោះសូមកុំភ្លេចមកស្នាក់នៅផ្ទះសំណាក់ ឌីដាលីន ភ្នំពេជ្រ ហើយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ 077 32 33 52 / 097 32 33 888 ។

អត្ថបទដោយ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here