ក្បឿង ជីប ម៉ុង ផ្តល់រង្វាន់ Iphone 8 Plus ប្រចាំខែតុលាដល់ដៃអតិថិជន

0
239

ភ្នំពេញ៖ រង្វាន់ប្រចាំខែ Iphone 8 Plus ៥គ្រឿង បានប្រគល់ជូនដល់ដៃអតិថិជនក្បឿង ជីប​ ម៉ុង ដោយផ្ទាល់នៅក្រុមហ៊ុន ជីប​ ម៉ុង អ៊ីនដាស្ទ្រីស៍​ នៅថ្ងៃទី ៣១ តុលា ២០១៨ បន្ទាប់ពីការចាប់រង្វាន់ក្នុងកម្មវិធីផ្សាយប្រដាល់អន្តរជាតិ WURKZ ផ្សាយផ្ទាល់ពីទូរទស្សន៍អាស៊ីអាគ្នេហ៍ថ្ងៃទី២១ តុលា​ ២០១៨។

អតិថិជនមានសំណាងឈ្នះរង្វាន់ Iphone 8 plus 64G ថ្មីស្រឡាងទី១ មានឈ្មោះ ជាង​ រ៉ា មកពីខេត្តកំពង់ចាម, អ្នកឈ្នះរង្វាន់ទី២មានឈ្មោះ ឆៃ យ៉ា មកពីខេត្តកំពង់ចាម, អ្នកឈ្នះរង្វាន់ទី៣មានឈ្មោះ   បែន​ ចន្នា មកពីខេត្តស្វាយរៀង អ្នកឈ្នះរង្វាន់ទី៤មានឈ្មោះ សៀង ពុច មកពីខេត្តត្បូងឃ្មុំ និងអ្នកឈ្នះរង្វាន់ចុងក្រោយទី៥មានឈ្មោះ អ៊ឹង​​ សំអាង មកពីខេត្តកំពង់ចាម។

លោក ឆៃ យ៉ា តំណាងដល់អ្នកឈ្នះរង្វាន់បាន បានមានប្រសាសន៍ថា នេះជាលើកទីមួយ ដែលលោកមានសំណាងទទួលបានរង្វាន់បែបនេះ លោកពិតជារំភើបខ្លាំងសម្រាប់រង្វាន់ពីក្បឿងជីប ម៉ុង ព្រោះនេះគឺរង្វាន់ពិតប្រាកដ មិនក្លែងបន្លំ។ លោកបន្តថា ក្បឿង ជីប ម៉ុង គុណភាពល្អពណ៌ស្រស់ស្អាត ហើយលោកលើកទឹកចិត្តឲ្យប្រជាជនខ្មែរ ជ្រើសរើសយកក្បឿង ជីប ម៉ុងទៅប្រើប្រាស់ឲ្យបានច្រើន ព្រោះក្បឿងជាផលិតខ្មែរដែលមានគុណភាព លើសពីផលិតផលនាំចូលទៀត មិនត្រឹមតែប៉ុណ្ណោះក៏អាចមានសំណាងឈ្នះរង្វាន់ដូចលោកក៏ថាបាន។


ចំពោះអ្នកដែលមិនទាន់បានទទួលរង្វាន់ពី ក្បឿង ជីប ម៉ុងលើកនេះ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ព្រោះការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ខែសម្រាប់រង្វាន់iPhone 8 plus ចំនួន៥គ្រឿង។

គួររំលឹកផងដែរថា ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្បឿងជីប ម៉ុង អតិថិជនគ្រាន់តែជាវក្បឿង និងព្រំ ជីបម៉ុង ចំនួន១០០០សន្លឹក និងទទួលបានគូប៉ុង១សន្លឹក កោសភ្លាម ឈ្នះភ្លាម ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ សន្លឹកគូប៉ុងដែលមិនបានឈ្នះរង្វាន់ ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះនិងលេខទូរសព្ទ័អោយបានត្រឹមត្រូវ រួចយកមកដាក់តាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកជាងគេ ដើម្បីធ្វើការចាប់រង្វាន់ជារៀងរាល់ត្រីមាស រង្វាន់មានដូចជា ម៉ូតូម៉ាក   Honda Dream 2018 ចំនួន ១ រង្វាន់ និងចិញ្ចៀនមាស ២ ជី ចំនួន ១ រង្វាន់ ​និងiphone 8 plus ប្រាំគ្រឿងរៀងរាល់ខែ។

ក្បឿង​ ជីប ម៉ុង ផលិតដោយអ្នកជំនាញ ដោយប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី និងវត្ថុធាតុដើមល្អបំផុត និងមានការត្រួតពិនិត្យគុណភាពក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវ ដែលធ្វើឲ្យក្បឿងមានភាពរឹងមាំ ជាប់ធន់ ការពារកម្តៅបានយ៉ាងល្អ មិនហើរពណ៌ និងស្រស់ស្អាត។

LEAVE A REPLY

Please enter your comment!
Please enter your name here