មេរៀនបរាជ័យអាជីវកម្មរបស់ស្ថាបនិកKFC ដែលសហគ្រិនអចលនទ្រព្យគួរចាប់អារម្មណ៍

0
448

លោក Colonel Sander ជាស្ថាបនិកនៃក្រុមហ៊ុន KFC ដែលជាភោជនីយដ្ឋានដ៏ល្បីល្បាញ និងមានប្រជាប្រិយបំផុតទូទាំងពិភពលោក បានទទួលបរាជ័យស្ទើររាប់មិនអស់ ទម្រាំទទួលបានជោគជ័យក្លាយទៅជាសហគ្រិនវ័យចំណាស់អាយុ ៦៥ឆ្នាំ ដែលជាវ័យចូលនិវត្តន៍តែបែរជាមកអាជីវកម្មទៅវិញ។

មុននឹងចាប់ផ្តើមក្រុមហ៊ុនKFC លោកបានចាប់អាជីពជាច្រើនផ្សេងទៀត ដូចជាអ្នកលក់សំបក់កង់, អ្នកពន្លត់អគ្គិភ័យ, កសិដ្ឋាន​, អ្នកបើកនាវាសមុទ្រ ប៉ុន្តែគាត់មិនបានទទួលជោគជ័យនូវអាជីពទំាងអស់នេះទេ មិនតែប៉ុណ្ណោះប្រពន្ធទី១របស់គាត់ក៏បានចាក់ចេញពីគាត់ផងដែរ។ បរាជ័យច្រើនក៏ពិតមែន ឈានចូលដល់វ័យចំណាស់បន្តិចមែន តែចិត្តជាសហគ្រិនភាពនៅតែមានជាប់ក្នុងខ្លួនលោកជានិច្ច។

ក្រោយពេលចូលនិវត្តន៍ តែលោកមិនទ្រាំចែកលុយរដ្ឋដែរផ្តល់ឲ្យលោកត្រឹម ១០៥ដុល្លារ នោះទេ នៅឆ្នាំ១៩៣០ លោកក៏បានបើកអាជីវកម្មសាច់មាន់តូចមួយ បន្ទាប់មកនៅឆ្នាំ១៩៣៩ លោកក៏បានច្នៃប្រឌិតនៅរូបមន្តមាន់បំពងដ៏សម្ងាត់មួយ ដែលលោកទើបរកឃើញ។ ដោយសារចង់បង្ហាញនូវស្នាដៃ និងចង់ឲ្យអាជីវកម្មជោគជ័យ លោកក៏បានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ពីភោជនីយដ្ឋានមួយទៅភោជនីយដ្ឋានមួយ នៅក្នុងតំបន់ដើម្បីបង្ហាញពី រូបមន្តសាច់មាន់ និងរស់ជាតិថ្មីរបស់លោក។


ទោះបីមានរូបមន្តថ្មីក៏ដោយ ក៏មិនបានធ្វើឲ្យគេទទួលរបស់ការច្នៃប្រឌិតរបស់គាត់ដែរ បន្ទាប់ពីភ្លក់រស់ជាតិនោះទេ។ វាពិតជាការតស៊ូមិនចុះចាញ់ មិនរុញរាមែន ដោយសារតែការធ្វើបែបនេះ គេបានបដិសេធគាត់រហូតដល់ ១០០៩ដងឯណោះ។ បើគ្មានចិត្តតស៊ូ ស្គាល់ច្បាស់នូវផលិតផលរបស់ខ្លួននោះទេ ប្រហែលជា លោកបោះបង់ចោលនូវគំនិតថ្មីនេះបាត់ទៅហើយ​ តែលោកនៅតែជឿជាក់នូវទំនិញរបស់ខ្លួន តស៊ូរហូតទាល់តែគេទទួលយកនូវរូបមន្តថ្មីនេះ។

ក្រោយពីបរាជ័យ មហាបរាជ័យមក នៅក្នុងឆ្នាំ ១៩៥២ លោកបានជួបនឹង លោក Pete Harman ដែលពេលនោះលោក Pete Harman ក៏បានទទួលស្គាល់ពីរូបមន្តមាន់បំពងថ្មីនេះ ហើយវាក៏ជាឱកាស និងជាការបើកទំព័រជោគជ័យដំបូងរបស់សហគ្រិនវ័យចំណាស់នេះតែម្តង។ បច្ចុប្បន្ននេះមិនថាប្រទេសណាទេ គ្រាន់តែឭពាក្យសាច់មាន់បំពង គេតែងនឹងដល់សាច់មាន់ KFC ជានិច្ច៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here