ហ្វ្រេនឆាយម៉ាតទំនិញ៣ដែលបោះទីតាំងខ្ទង់ម៉ឺនសាខានៅទីផ្សារអាស៊ាន

0
665

ម៉ាតទំនិញនៅទីផ្សារអាស៊ានមានច្រើនខ្លាំងណាស់ ប្រសិនបើរាប់គ្រប់ប្រទេស និងគ្រប់យីហោដែលកំពុងតែដំណើរការនៅក្នុងប្រទេសនីមួយៗ។ យ៉ាងណាមិញក៏មានដែរម៉ាតទំនិញល្បីៗជាងគេចំនួន៣ដែលពង្រីកសាខាបានច្រើនច្រើនជាងគេនៅអាស៊ាន ដែលយីហោហ្រ្វេនឆាយម៉ាតទំនិញល្បីៗទាំងនេះ មិនទាន់បានចូលទីផ្សារកម្ពុជានៅឡើយ ប៉ុន្តែកំពុងតែកាក់កបនៅទីផ្សារប្រទេសសេដ្ឋកិច្ចរឹងមាំ និងប្រជាជនមានចំណូលខ្ពស់ដូចជាប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។

១.7-Eleven

7-Eleven នៅហ្វីលីពីនបច្ចុប្បន្ន មានជាង១០,០០០ហាងហើយកំពុងប្រតិបត្តិការនៅហ្វីលីពីន។ មិនតែប៉ុណ្ណោះ ហ្វីលីពីនគឺជាប្រទេសដែលមានហាង 7-ELEVEN ច្រើនជាងគេនៅក្នុងប្រទេសអាស៊ាន តាមបន្ទាប់ពីក្រោយដោយប្រទេសថៃ មានជាង៨ពាន់ហាងគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះ។


នៅក្នុងតំបន់អាស៊ានទាំង១០ប្រទេស 7-ELEVEN  មានវត្តមានចំនួន៧ប្រទេស​រួចទៅហើយ នៅឡើយតែ៣ប្រទេសទៀតប៉ុណ្ណោះ​ ក្នុងនោះរួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលជាទីផ្សារចុងក្រោយបង្អស់របស់ខ្លួននៅក្នុងតំបន់ដ៏មានសក្កានុពលមួយនេះ។

២. Family Mart

Family Mart ក៏ជាយីហោហាងលក់ទំនិញធំជាងគេលំដាប់ទី ២ដែរ ដោយដេញពីក្រោយហាងហ្រ្វេនឆាយកំពូល 7-Eleven  ជាមួយទីតាំងច្រើនគួរសម្យដែរពោលគឺជាង ២ម៉ឺន៤ពាន់សាខានៅទូទាំងពិភពលោកបើគិតត្រឹមឆ្នាំ២០១៨នេះ។

យីហោល្បីរបស់ជប៉ុនមួយនេះពង្រីកសាខាជាបន្តបន្ទាប់ក្រោយសហការជាមួយក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលបានធ្វើឲ្យសាខានៃក្រុមហ៊ុនលក់ទំនិញរាយមួយនេះមានសាខាជា១ម៉ឺន៧ពាន់នៅប្រទេសជប៉ុន មានជាង៣ពាន់សាខានៅតៃវ៉ាន់ មានជាង២ពាន់នៅចិន មានសាខាជាង១ពាន់សាខានៅថៃ ៦៦សាខានៅហ្វីលីពីន ១៦៥សាខានៅវៀតណាម ចំណែកនៅឥណ្ឌូនេស៊ី៨៧សាខា និង៣៧សាខានៅម៉ាលេស៊ី។

៣. Alfamart

Alfamart ម៉ាតទំនិញហ្រ្វេនឆាយកំពូលឥណ្ឌូនេស៊ីជាហាងលក់គ្រឿងទេសម្ហូបអាហារ ឱសថ និង អាហារFastfood ដែលបើកលក់២៤ម៉ោងលើ២៤ម៉ោងក្នុងមួយថ្ងៃ  ដែលមានអតិថិជនទិញជាប្រចាំចំនួនជាង២លាន៥សែននាក់នៅឆ្នាំ២០១៤។

យីហោឥណ្ឌូនេស៊ីមួយនេះបោះទីតាំងរហូតដល់១ម៉ឺនសាខា ក្រោយពេលចូលទីផ្សារហ្វីលីពីននៅឆ្នាំ២០១៤ ហើយពង្រីកបាន៤០០សាខាហើយនៅប្រទេសមួយនេះផងដែរ។ ដោយឡែកប្រទេសឯទៀត យីហោកំពុងតែសម្លឹងមើលដើម្បីពង្រីកបន្ថែម ខណៈយីហោល្បីៗជាច្រើនបានឈរជើងរឹងមាំនៅនានាក្នុងអាស៊ានរួចទៅហើយ ដែលតម្រូចឲ្យយីហោក្នុងអាស៊ានមួយនេះពិបាកក្នុងការសម្រេចចិត្តដែរ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here