ក្រោយពីបាននិពន្ធអស់ជាង១ឆ្នាំ ​ឥទ្បូវសៀវភៅ “លក់អារម្មណ៍” ជិតចេញពីរោងពុម្ភហើយ

0
285

ស្នាដៃទី២​របស់ខ្ញុំ បន្ទាប់ពីសៀវភៅ​ “ចង់ពូកែរកសុី​ ត្រូវចេះសំលៀងពូថៅ​​” ទីបំផុត​ទៅ ​បាននិពន្ធចប់សព្វគ្រប់ហើយ​ ហើយគ្រោងនឹងចេញលក់នៅតាមបណ្ណាគារ​នាពេលឆាប់ៗនេះ។

សៀវភៅមួយក្បាលនេះ​ សសេរទ្បើងជាពិសេស​សម្រាប់​អ្នកលក់ទាំងអស់​ដែលកំពុងតែប្រឈម​នឹងការលក់ដូរ​ មិនសូវរីកចម្រើន។ ​លក់អារម្មណ៍​ជាគំនិតពិសេស​មួយ ដែលជ្រៅជាងគំនិតលក់ធម្មតា។​ តាមរយះការលក់អារម្មណ៍​លោកអ្នកនឹង​អាចទាញចំណាប់អារម្មណ៍​របស់អតិថិជន ​រហូតដល់បេះដូងពួកគាត់។

សៀវភៅ​ដែលនឹងសុីអារម្មណ៍អ្នកទាំងអស់គ្នា ដែលបានអានសៀវភៅនេះផងដែរ​នឹង​បង្ហាញ​ផ្លូវ​ជាច្រើន​ដែលលោក​អ្នកអាចក្លាយជាអ្នកលក់ដែលពូកែជាងមុន​ដោយសារ​ការចេះលក់អារម្មណ៍។


ខាងក្រោមនេះជាមាតិកាលម្អិត៖

ផ្នែកទី I: លក់ដាច់ជាងមុន អ្នកត្រូវពូកែលក់អារម្មណ៍

  • មូលហេតុដែលថ្មគោលធ្លាប់លក់មិនដាច់
  • ប្រោន ស៊ូអត់បាយពេលព្រឹកឲ្យតែបានកាហ្វេផឹក
  • CP Thailand ក្រុមហ៊ុនយក្សលក់អារម្មណ៍ឆ្លងទ្វីប
  • Jollibee នំប៊ឺហ្គឺដែល McDonald’s សូមចុះចាញ់
  • ម៉ូតូឌុប​ Go-jek Indonesia ​ដឹកពេញដោយអារម្មណ៍
  • ក្រុមហ៊ុនដែលលក់អារម្មណ៍ជាង១០០ឆ្នាំ

ផ្នែកទី II: ការកសាងអារម្មណ៍ដែលមនុស្សត្រូវការ

  • អារម្មណ៍ដែលមនុស្សត្រូវការបំផុត (រីករាយ មោទនភាព ទំនុកចិត្ត)
  • អារម្មណ៍រីករាយ
    • ឃ្មុំញញឹមនៅទឹកដីហ្វឹលីពីន
    • គាស់គំរបនៃភាពស្រស់ស្រាយ
    • អារម្មណ៍រីករាយខ្លាំងបំផុតដែលអាជីវកម្មអ្នកត្រូវមាន
  • អារម្មណ៍មោទនភាព
    • ផឹកកាហ្វេលាយមោទនភាព
    • LV យីហោកាបូបដែលបង្កប់នូវអារម្មណ៍អស្ចារ្យ
    • ជីវិតតស៊ូ​របស់អ្នកលក់ ​ជាមោទនភាពជ្រៅបំផុតសម្រាប់អ្នកទិញ
  • អារម្មណ៍ទំនុកចិត្ត
    • ក្តាម​+ទំនុកចិត្ត=​ភ្ញៀវមកទិញក្តាមដោយមិនបាច់បើកក្តាមមើល
    • នំបុ័ងស្នូលទំនុកចិត្តលក់ដាច់គ្មានពីរ
    • កុំផ្តោតរឿងលុយពេក បើអ្នកចង់បានទំនុកចិត្តជ្រៅពីភ្ញៀវ
  • អារម្មណ៍ដែលអ្នកមិនគួរយកមករកសីុទេ
  • កសាងអារម្មណ៍ចេញអ្នកត្រូវចេះសម្តែង

ផ្នែកទី III: ការបង្កើតចំណុចពិសេសដែលខ្លាំងបំផុត

  • អ្វីទៅជាចំណុចពិសេស?
  • ចំណុចពិសេសដែលខ្លាំងបំផុត
  • អាជីវកម្មដែលកំពុងលក់ដោយគ្មានអ្នកលក់

ផ្នែកទី IV: បង្កើតទ័ពលក់ បញ្ចូលអារម្មណ៍

  • លក្ខណៈសម្បតិ្តល្អបំផុតរបស់កំពូលអ្នកលក់
  • រូបមន្ត​ 3+5=7
  • យុទ្ធសាស្រ្តក្តោបទីផ្សារ
  • បង្រៀនទ័ពលក់ឲ្យចេះប្រយុទ្ធដោយប្រើអារម្មណ៍

ផ្នែកទី V: យុទ្ធសាស្រ្តលក់អារម្មណ៍ធំៗទាំង៣ពេលចេញផលិតផលថ្មី

  • យុទ្ធសាស្រ្ត #1 គាស់អារម្មណ៍មុនចេញលក់
  • យុទ្ធសាស្រ្ត #2​ ប្រើបច្ចេកវិទ្យាបង្ហោះអារម្មណ៍
  • យុទ្ធសាស្រ្ត #3 វាយឲ្យចំចំណុចរំញោច

សូមស្វែងរកនៅតាមបណ្ណាគារជាច្រើននៅភ្នំពេញនិងនៅតាមបណ្តាខេត្តមួយចំនួន។​នៅភ្នំពេញមាននៅបណ្ណាគារ​អង្គរធំ​សន្តិភាព​ប្រជាប្រិយ​និង​បណ្ណាគារជាច្រើនទៀត​។​ដឹកដល់កន្លែង​គ្រប់ខេត្តក្រុង​ 15$ 017 300 844/ 016 300 843៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here