លោកបណ្ឌិត​ កុល ផេង៖​ ចង់ជោគជ័យក្នុងជីវិត ​អ្នកត្រូវចេះផ្ចង់អារម្មណ៍អ្នកឲ្យបាននឹង

0
552

លោកតាបណ្ឌិត កុល ផេង ​ដែលជាស្ថាបនិក​និង​ប្រធានសាលកវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា ​​លោកធ្លាប់បានលើកទ្បើងនូវផ្នែកមួយនៃធម៌ព្រះពុទ្ធ​ដែលលោកបានពោលថា ​​ចង់ជោគជ័យ​ក្នុងជីវិត ​យើងម្នាក់ៗ​ត្រូវចេះផ្ចង់អារម្មណ៍ឲ្យនឹង។

លោកតាបានពន្យល់ថា​ កាលណាចិត្តរបស់នឹង ​យើងអាចធ្វើអ្វីក៏បានផល​បានប្រយោជន៍ដែរ។ ​បន្ទាប់ពីចិត្ត​របស់យើង​នឹងល្អ ​យើង​ធ្វើការអ្វីក៏សម្រេច​​នៅពេលនោះ​ចិត្ត​របស់យើង​ប្រៀបបាននឹងទឹកដែលថ្លាដូច្នេះដែរ។

លោកបានបន្តទៀតថា​ ពេលដែលទឹកថ្លា​ នោះយើងនឹងឃើញ តាំងពីរុក្ខជាតិ​​និង​ត្រីដែលកំពុងហែល។ ​​ការមើលឃើញនេះហើយ ​ដែលយើងហៅវាថាជា បញ្ញា។


ការមានបញ្ញានេះ​ ជាមូលដ្ឋាន​សំខាន់បំផុត​ដែលអាចឲ្យយើងមើលឃើញ​នូវបញ្ហា​ទាំងទ្បាយដែលកើតទ្បើងក្នុងជីវិត ​រួមទាំងការរកសុីផងដែរ។ ​មិនតែប៉ុណ្ណោះ​ បញ្ញា​នឹង​ជួយយើង​មើលឃើញនូវដំណោះស្រាយ សម្រាប់បញ្ហាទាំងនោះផងដែរ។​បើតាមលោកតា កុល ផេង ​ពេលណាយើងមានបញ្ញាក្នុងខ្លួនបានល្អ ​នោះ​យើង​នឹងអាចមើលឃើញទាំងបញ្ហា និង​ដំណោះស្រាយ ​ទោះពេលយប់ងងឹតយ៉ាងណា​ក៏យើងមើលឃើញច្បាស់ដែរ។

ខ្ញុំគិតថា​ ការលើកទ្បើង​របស់​លោកតា ត្រង់ចំណុច​ខាងលើនេះគឺសំខាន់​បំផុត​សម្រាប់​សហគ្រិនជំនាន់ក្រោយ​របស់កម្ពុជា។ ​ជាអ្នកទើបចេញរកសុីដំបូង ​​លោកអ្នកនឹងជួប​បញ្ហាច្រើនរាប់មិនអស់ទេ ​​ហើយនូវគ្រាដែលលំបាកទាំងនេះ​ អ្នកត្រូវការអត់មិនបាន​គឺបញ្ញា ដែលលោកតា កុល ផេង ​បានលើកទ្បើងនេះឯង។

ពេលជួបបញ្ហា​នៅក្នុងការរកសុី​ សូមកុំបាត់បង់នូវជំនឿលើខ្លួនឯង​ ត្រូវមានសង្ឃឹម​ហើយ​តាំងចិត្ត​ផ្ចង់អារម្មណ៍ឲ្យនឹង ​​នោះ​លោកអ្នកនឹងនៅតែអាចម្ចាស់ការលើស្ថានការ​នៃការលំបាកក្នុងការរកសុីបាន៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here