ប្រាក់យ័នរបស់ចិន ធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដ

0
20866

ប្រាក់យ័នរបស់ចិន មានការធ្លាក់ចុះយ៉ាងគំហុកដែលមិនធ្លាប់មានក្នុប្រវត្តិសាស្រ្ត ក្នុងរយៈពេល១០ឆ្នាំ ពោលគឺតាំងពី វិបត្តិហិរញ្ញវត្ថុសកល ២០០៨។ ការធ្លាក់ចុះនេះ ធ្វើឲ្យអ្នកវិនិយោគ មានការងឿងឆ្ងល់​ មិនដឹងថាវាធ្លាក់ចុះប៉ុណ្ណាទៀតនោះទេ។

កាលពី ថ្ងៃអង្គារ៍ សប្ដាហ៍នេះ ប្រាក់យ័នរបស់ចិន បានធ្លាក់ចុះមកត្រឹម ៦.៩៧ ក្នុងមួយដុល្លារអាមេរិក នៅក្នុងការជួញដូរក្នុងទីផ្សារអាស៊ី ដែលជាការធ្លាក់ចុះមកកម្រិតទាបបំផុតតាំងពីឆ្នាំ ២០០៨។ ពេលនេះ ប្រាក់យ័នរបស់ចិន បានធ្លាក់ចុះជាង ៩ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកតាំងពីខែ មករា​ ដោយមានធ្លាក់ចុះអត្រាការប្រាក់នៅទីផ្សារអាមេរិក។

ការធ្លាក់ចុះនេះទៀតសោត ត្រូវបានអ្នកវិភាគសេដ្ឋី ព្យាករណ៍ថាវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិន និងសង្រ្គាមពាណិជ្ជកម្មរវាង ចិននិងអាមេរិកផងដែរ។  ការធ្លាក់ចុះមកកម្រិតទាបមិនធ្លាប់នេះកើតឡើងដោយសារ ផលប៉ះពាល់នៃ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា អាមេរិកនឹងពិចារណាដាក់ទណ្ឌកម្មយកពន្ធពីការនាំចូលទំនិញរបស់ចិនមកកាន់ទឹកដីអាមេរិកនៅខែ ធ្នូ ប្រសិនបើជំនួបរវាង Donald Trump និង Xi Jinping ប្រព្រឹត្តិទៅមិនរលួន។


​តាមពិតទៅការធ្លាក់ចុះនៃ ប្រាក់យ័នរបស់ចិនក៏ដោយសារតែប្រាក់ដុល្លាររបស់អាមេរិកខ្លាំង​ និងទទួលបានការជឿទុកចិត្តពីអ្នកវិនិយោគ នេះក៏ព្រោះតែសេដ្ឋកិច្ចរបស់អាមរិក​ខ្លាំង មួយវិញទៀត ធនាគារកណ្ដាល់របស់អាមេរិក បានធ្វើការតំឡើងការប្រាក់ជាបន្តបន្ទាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here