ចង់ទិញផ្ទះមែនទេ! ប្រាក់ខែប៉ុន្មានក៏មិនជាបញ្ហាឲ្យតែចេះពីវិធីគ្រប់គ្រងថវិការទាំង៣នេះ

0
220

អ្នកគ្រប់គ្នាត្រូវសន្សំប្រាក់ដើម្បីទិញអចលនទ្រព្យ!  ប៉ុន្តែដើម្បី​សន្សំ​បាន​ប្រាក់​សម្រាប់​ទិញ​ផ្ទះ​ថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះជាមួយធនាគារក៏ដោយ អ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុង​កម្រិត​ណាមួយ ហើយ​ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅ​ពេល​ដែល​គ្រួ​សារ​របស់​អ្នក​កាន់​តែរឹង​មាំ។

ខាងក្រោមនេះគឺជាគន្លឹះ៤​ចំណុចនៃការរៀបចំថវិកា​​ដែលនឹងជួយអ្នកក្នុងការសន្សំប្រាក់ និង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក៖

គន្លឹះទី១៖  អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។


បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន (បើមាន) ម្ហូបអាហារ ការ​ចំណាយ​សម្រាប់​កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និង​គ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។

គន្លឹះទី២៖  អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀត ដើម្បីដាក់រាល់​ការ​ចំណាយ​ទាំង​ឡាយ​ណា​ដែល​មិន​ចាំបាច់​ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញ​សំលៀក​បំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ។ល។​

ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថា អ្នក​អាច​យក​ប្រាក់​ទាំង​នេះ​​មកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និង​គ្រួសារ​របស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ (កុំចំណាយ​បើមិន​ចាំបាច់)។

គន្លឹះទី៣ អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំាណាយតាមតម្រូវការ និងមួយណា​ជាការ​ចំណាយ​តាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់​អ្នក​សម្រាប់​ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។

ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបានវាជួយឲ្យអ្នកចេះគ្រប់គ្រងការ​ ចំណាយបានល្អ និង​ជួយ​ឲ្យការ​សំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។​ការគ្រប់គ្រង​ថវិកាកាន់​តែប្រសើរ​ជួយ​ឲ្យអ្នក​អាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។

នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើល​ជាមួយ​នឹង​ចំនួន​ទឹកប្រាក់​ដែល​អ្នក​សន្សំ​បាន​ហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ឬដើម្បីទូទាត់ជាមួយកម្ចីទិញផ្ទះពីធនាគារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here