ក្រុមហ៊ុនធំៗចំនួន២ បោះទុនវិនិយោគរាប់លានដុល្លារអាមេរិក ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ

0
2713
រូបដំណាង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. ក្រុមហ៊ុន SCHNEITEC RENEWABLE CO.,LTD គម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ក្រោមទុនវិនិយោគប្រមាណ ៥៨,២៣លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារជូនប្រជាជនខ្មែរបាន ៣៥កន្លែង។


២. ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គម្រោងនេះ មានទុនវិនិយោគប្រមាណ ២៦,២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here