ចំនុចពិសេសបំផុត ៣យ៉ាងដែលអ្នកចង់ចាប់ផ្តើមរកស៊ីគួរតែជ្រើសរើសយក Loy Canteen

0
366

នៅចុងឆ្នាំ ២០១៨នេះ​ Loy Canteen ទើបតែបញ្ចប់ការសាងសង់នៅទីតាំងអគាដ៏ប្រណីតរបស់ខ្លួន នៅកណ្តាលទីប្រជុំជននៃទីក្រុងភ្នំពេញ ហើយក៏បានផ្តល់ឱកាសដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនជាមួយ Loy canteen បាន ។ ចំពោះអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មថ្មី ដែលមានដើមទុនរួចហើយ ប៉ុន្តែមិនទាន់ដឹងថារកស៊ីមុខអី និងមិនដឹងថារកទីតាំងនៅកន្លែងណាដែលស្អាតមានផាកសុខភាព មានតំលៃសមរម្យ មានអតិថិជនច្រើន មានការបង្រៀន និងពិក្សារយោបល់ចំពោះអ្នកដែលមិនធ្លាប់រកស៊ីថែមទៀតផងនោះ Loy Canteen គឺជាជំរើសដ៏ល្អបំផុតសំរាប់ ។

នៅពេលនេះ Business Cambodia សូមលើកយកចំនុចពិសេសល្អបំផុតទាំង យ៉ាងដែលអ្នកគួរតែជ្រើសយក Loy Canteen សំរាប់ការចាប់ផ្តើមអាជីវកម្មរបស់អ្នក ។

.ទីតាំងល្អ ​ទំនើបទាន់សម័យ រំរង់ថ្មីមិនធ្លាប់មាននៅកម្ពុជា    


Loy Canteen មានទីតាំងអាស័យដ្ឋាន ផ្ទះលេខ 58 ផ្លូវ 313 កែងផ្លូវ 584 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ Loy Canteen ត្រូវបានស្ថាបណាឡើងជាពិសេសដែលជាទំរង់សាងសង់ឡើងថ្មីមិនធ្លាប់មាននៅកម្ពុជា ដែលប្រមូលផ្តុំទៅដោយហាងលក់ចំណីអាហារគ្រប់ប្រភេទដែលទំនើប ប្រណិត រ៉ូមែនទិក និងទាន់សម័យប្លែកពីគេមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ Loy Canteen មានទីតាំងក្នុងតំបន់សក្តានុពល ដោយព័ទ្ធជុំវិញដោយ ការិយាល័យ ខុនដូ សាលារៀន សកវិទ្យាល័យ និង ជាតំបន់សំបូរទៅដោយអ្នកមានធនធានធូរធារយ៉ាងច្រើនថែមទៀតផង ។

.មានហ្វ្រេនឆាយជាច្រើនសំរាប់អ្នកជ្រើសរើស

គឺជាចំណុចពិសេសបំផុតសំរាប់អ្នកដែលមានដើមទុន ប៉ុន្តែមិនទាន់ដឹងថាចាប់ផ្តើមមុខរបរអ្វីនោះ Loy Canteen មានហ្វ្រេនឆាយជាច្រើនសំរាប់អ្នកជ្រើសរើស ដែលហ្វ្រេនឆាយទាំងនោះសុទ្ធសឹងតែជាម្ហូបអាហារដែលថ្មីៗ ទំនើប និងមានរសជាតិឈ្ងុយឆ្ងាញ់មានដូចជាThai Noodle, Hello Spaghatti, Mi Box, T OFF, Spicy Lemon, នំបញ្ចុក បុរាណ, Ari Ka Tou, Dessert Home, Loy chicken Rice, Hot Pan ។ ហើយហ្វ្រេនឆាយទាំងនេះគឺ Loy Canteen ផ្តល់ជូនទាំងការទិញសិទ្ធហ្វ្រេនឆាយ និងកាជួលទីតាំងជាមួយគ្នាផ្ទាល់តែម្តង ។

. មានការផ្តល់ជូនការព្រិក្សារក្នុងការចាប់ផ្តើមអាជីវកម្ម  

ចំពោះអាជីវករថ្មីទាំងអស់ដែលបានទិញសិទ្ធិហ្វ្រេនឆាយ និងជួលទីតាំងពីខាង Loy Canteen គឺទទួលបានការពិក្សាផ្តល់យោបល់ទាក់ទងទៅនិង ការចាប់ផ្តើម របៀបនៃការរៀបចំហាង របៀបនៅក្នុងការលក់ និងផ្តល់យុទ្ធសាស្ត្រល្អៗផ្សេងៗទៀតដែលទាក់ទងទៅនិងការលក់ ការគ្រប់គ្រង និងរបៀបរៀបចំដំណើរការផ្សេងៗនៅពេលដែលចាប់ផ្តើមដំបូង ។ ដូច្នេះចំពោះអ្នកដែលគ្មានបទពិសោធន៍ក្នុងការរកស៊ី មិនដឹងពីតិចនិកក្នុងការ រកស៊ី គឺជាឱកាសដ៏ល្អដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជាយើង ចំពោះអ្នកដែលមានដើមទុនហើយចង់ចេញរកស៊ីដើម្បីទទួលបានជោគជ័យ ៕

ទំនាក់ទំនងពត៌មានបន្ថែម៖ 070 85 08 54 / 092 85 08 54

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here