ទំនិញនាំចូល ៣ប្រភេទនេះ មិនតម្រូវឱ្យបង់កម្រៃសេវាត្រួតពិនិត្យ នៅអគ្គនាយកដ្ឋានឡើយ

0
1067

ការនាំចូលទំនិញដែលមានលក្ខណៈមនុស្សធម៌ ឬដែលពុំមានគោលដៅពាណិជ្ជកម្ម ឬទំនិញសម្រាប់យកមកបម្រើការជូនក្រសួង អង្គភាព ឬស្ថាប័នរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម មិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ ឬ បង់កម្រៃសេវាត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា ក្នុង​ករណី​ចាំបាច់​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​គុណភាព សុវត្ថិភាព​ទំនិញ ពិសេស​ដើម្បី​ធានា​ការពារ​សុខភាព​ជូន​អ្នក​ប្រើប្រាស់ មន្រ្តី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​សហការ​ដាក់​ចេញ​នូវ​ប្រព្រឹត្តកម្ម​ជាក់លាក់ ទៅ​តាម​អាណត្តិ​ទទួល​ខុសត្រូវ​របស់​ខ្លួន។

ទន្ទឹមគ្នានេះ ផលិតផលទំនិញទាំងនោះ ត្រូវមានភាពអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស ផ្នែកច្បាប់ និងបណ្តាបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here