ស្ថាបនិកនាឡិកាម៉ាក RADO រកស៊ីតាំងពីគ្មានអតិថិជនហ៊ានទិញ រហូតជោគជ័យក្លាយជាសេដ្ឋី

0
537

លោក​ Matthias Breschan គឺជាស្ថាបនិកនាឡិកាដៃម៉ាក RADO ដែលជាម៉ាកនាឡិកាដ៏ល្បីល្បាញ និងមានការពេញនិយមបំផុតចំពោះប្រជាជននៅទូទាំងពិភពលោក។ នាឡិការម៉ាក RADO បានផលិតឡើងនៅក្នុងប្រទេសស្វីស តាំងពីឆ្នាំ ១៩១៧ មកម្លេះ ហើយក៏ជាក្រុមហ៊ុននាឡិកាមួយដែលផលិតនាឡិការដៃដំបូងគេបំផុតផងដែរ។

រំលឹកពីប្រវត្តិស្ថាបនិករបស់នាឡិការម៉ាក RADO នេះ គឺនៅពេលដែលលោកចាប់ផ្តើមផលិតនាឡិការជាលើកដំបូងគឺមិនទទួលបានជោគជ័យនោះទេ ។ នៅក្នុងឆ្នាំដំបូងដែលលោក Matthias និងក្រុមការងារផលិតនាឡិការបាននោះ គឺគ្មានអតិថិជនណាមួយហ៊ានទិញផលិតផលដែលលោកផលិតបាននោះទេ។ មូលហេតុគឺដោយសារតែផលិតផលរបស់លោកថ្មីពេក និង ប្រជាជននៅក្នុងប្រទេសគេមិនដែលប្រើនាឡិកាដៃពីមុនមក គឺគេនិយមប្រើតែនាឡិកាបែបប្រើខ្សែដាក់ក្នុងហោប៉ៅតែប៉ុណ្ណោះ។

ទោះបីជាមិនទាន់មានអ្នកទិញក៏ដោយ ក៏លោក Matthias មិនចុះចាញ់នោះដែរ លោកនិងក្រុមការងារបានតាំងចិត្តហើយថាត្រូវតែធ្វើអោយបាន និងត្រូវតែទាក់ទាញចិត្តអតិថិជនអោយងាកមកប្រើប្រាស់ប្រភេទនាឡិកាដែលក្រុមហ៊ុនលោកផលិតអោយទាល់តែបាន។ នៅឆ្នាំបន្ទាប់លោកក៏បានយកផលិតផលនាឡិការរបស់លោកទៅចុះផ្សាយនៅលើកាសែតក្នុងស្រុកមួយ ហើយវីធីសាស្ត្រទាក់ទាញមួយទៀតនោះគឺ រាល់បុគ្គលិក និងក្រុមគ្រួសារ ព្រមទាំងខ្លួនលោកផ្ទាល់គឺនាំគ្នាពាក់នាឡិការម៉ាក RADO ដែលជាផលិតផលរបស់គាត់ទាំងអស់គ្នា​។ វិធីសាស្ត្រមួយនេះ ហើយដែលធ្វើអោយផលិតផលរបស់លោកទទួលបានការចាប់អារម្មណ៍ខ្លាំងមផងដែរ ហើយក៏មានអតិថិជនមកកុម្ម៉ង់ទិញយ៉ាងច្រើនថែមទៀតផង ។


នៅក្នុងឆ្នាំ ១៩៦២ ក្រុមហ៊ុនផលិតនាឡិកា RADO បានប្តូរពីការផលិត តួរនាឡិការ និងខ្សែនាឡិការ ពីដែក មកផលិតចេញពី អាលុយមីញ៉ូម និងប្លាទីន វិញម្តង ចំនុចផ្លាស់ប្តូរនេះហើយដែលធ្វើអោយ RADO អាចឆក់យកចិត្តអតិថិជនបានយ៉ាងងប់ងល់ ។ ទោះជាមានការគាំទ្រច្រើនហើយក៏ដោយ ក៏លោក Matthias មិនបានបញ្ឈប់ការរចនា និងឌីហ្សាញនៅលើផលិតផលនាឡិកាថ្មីរបស់លោកនោះទេ គឺលោកបានបន្ថែមការឌីហ្សាញថ្មីមួយទៀតគឺ នាឡិកា ដាំពេជ្រ ដែលជានាឡិកាកំពូល និងមានតម្លៃថ្លៃជាងគេនៅក្នុងចំណោមនាឡិកាម៉ាក RADO ទាំងអស់។

មកទល់បច្ចុប្បន្ននេះ នាឡិកាម៉ាក RADO បានវាយលុកទីផ្សារទូទាំងពិភពលោក និងអាចរកចំណូលបានរាប់ពាន់លានដុល្លារអាមេរិក ពីការលក់ផលិតផលរបស់ខ្លូន ៕

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here