OPPO លេងមែនទែនហើយ!​ អញ្ជើញសុទ្ធតែតារាល្បីទៅចូលរួមកម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តរបស់ខ្លួន

0
217

ពិតជាកក្រើក! លោកអ្នកនឹងបានជួបជាមួយតាល្បីៗ នៅក្នុងកម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តដ៏ធំជាលើកទីពីរ។ ក្នុងព្រឹតិ្តការណ៍នេះនឹងផ្ដល់ឱកាសឲ្យអ្នកបានជួបនូវតារាប្រចាំដួងចិត្តរបស់អ្នករយៈពេលបីថ្ងៃជាប់ៗគ្នា។ កម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តនេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយៈហ្វេសប៊ុកផេកផ្លូវការបស់ OPPO ចុះផ្សាយពីកម្មវិធីនេះ លោកអ្នកនឹងបានជួបតារាក្នុងដួងចិត្តរបស់អ្នក ដែលមានតារាចម្រៀងល្បីៗតំណាងឱ្យទូរស័ព្ទ OPPO រួមមានកំពូលតារាចម្រៀង ពេជ្រ សោភា  កញ្ញា រ៉េត ស៊ូហ្សាណា  និងលោក Step ។ ក្រៅពីនេះ ក៏នៅមានតារាសម្ដែង ពិធីករ ពីធីការនីតារាហ្វេសប៊ុក ជាច្រើនរូបទៀតផងដែរ ដែលមានដូចជា កញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន  លោក ជា វណ្ណរិទ្ធ  កញ្ញា ស៊ិន យូប៊ិន  លោក ឆឹម សក្កដា  និងលោក ហេង វិសាល។

ក្រៅពីជួបការតារាល្បីៗ លោកអ្នកក៏នឹងបានទស្សនាអំពីការតាំងបង្ហាញផលិតផលទូរស័ព្ទផ្សេងៗ នៅស្ដង់របស់ OPPO។ លើសពីនេះទៅទៀត លោកអ្នកអាចធ្វើតេស្តសាកល្បងនូវទូរស័ព្ទ OPPO ក៏ដូចជាទទួលបាននូវភាពរីករាយ សប្បាយៗ ជាមួយនឹងកម្មវិធីជាច្រើនផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះអ្នកអញ្ជើញចូលរួមនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីកម្មវិធីតាំងពិព័រណ៍នេះផងដែរ។


កុំភ្លេចអញ្ជើញមកទស្សនាកម្មវិធីតាំងពិព័រណ៍នេះ ទាំងអស់គ្នាណា៎!!!

 

LEAVE A REPLY

Please enter your comment!
Please enter your name here