ដង្ខៅបង្កងបាត់ដំបង សម្លឹងឃើញទីផ្សារប្រទេសចិន ជាទីផ្សារនាំចេញបង្កងដ៏ធំ នាពេលអនាគត

0
7333

បង្កង Cryfish ជាប្រភេទបង្កងទឹកសាបមួយប្រភេទ មានដង្កៀបធំៗ ត្រូវបានកូនខ្មែរមួយរូបយកមកចិញ្ជឹមដំបូងនៅទឹកដីខេត្តបាត់ដំបង ដែលហាក់ដូចជាកំពុងត្រូវប៉ាន់ខ្លាំង នៅក្នុងទីផ្សារ ខណៈពេលដែលចំនួននៃអ្នកចិញ្ជឹមនៅកម្ពុជានៅមានចំនួនតិចតួចនៅឡើយ។

លោក រដ្ឋា ដែលជាម្ចាស់កសិដ្ឋាន បង្កងCryfish ខេត្តបាត់ដំបងបានថ្លែងប្រាប់ Business Cambodia ថា ផលិតផលបង្កងCryfish នេះ ជាផលិតផលថ្មីសម្រាប់ទីផ្សាកម្ពុជា តែសំទុះនៃការគាំទ្ររគឺច្រើនសន្ថឹកសន្ទាប់ណាស់ និយាយត្រង់ទៅលោករកតែបង្កងលក់អោយភ្ញៀវស្ទែរតែមិនគ្រប់ ព្រោះអតិថិជនច្រើនលើសលប់ពេក ហើយសព្វថ្ងៃនេះលោកកំពុងតែពង្រីកកសិដ្ឋានអោយធំ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់អោយកាន់តែច្រើនថ្វេឡើង។

អតីតនិស្សិតមកពីសាលាជូឡាឡុងកនរូបនេះ បានលើកឡើងថា បង្កងប្រភេទនេះមានទីផ្សាល្អ ហើយងាយស្រួលក្នុងកាចិញ្ជឹម ពោលគឺធន់ ហើយសមស្របជាមួយបរិយាកាសក្នុងប្រទេសកម្ពុជាយើង។ ថ្វីត្បិតតែការផ្គត់ផ្គង់នៅក្នុងប្រទេសមិនទាន់គ្រប់គ្រាន់ តែលោករំពឹងថាទៅថ្ងៃខាងមុខលោកនឹងបង្កើនការផ្គត់ផ្គង់អោយកាន់តែច្រើនសម្រាប់តម្រូវការក្នុងស្រុក និងអ្វីដែលើសពីតម្រូវការលោកនិងនាំចេញទៅក្រៅប្រទេសពោលគឺទីផ្សាប្រទេសចិនតែម្តង។


មូលហេតុដែលយុវជនរូបនេះហ៊ានអះអាងបែបនេះ ដោយផ្អែកលើទំនុកចិត្តច្បាស់ជាមួយផលិតផលរបស់គាត់ ដោយសារបច្ចុប្បន្ននេះគាត់មានមិត្តភ័ក្កម្នាក់ជាអ្នកជំនួញជនជាតិចិន ហើយសព្វថ្ងៃនេះផលិតផលបង្កងមួយចំណែក គឺត្រូវបានកម្មង់ដោយជនជាតិចិន ព្រោះបង្កងនេះមានការពេញនិយមខ្លាំងពីសំណាក់ជនជាតិចិនដែលនិយមទទួលទានអាហារបែបស៊ុបបង្កង។

កូនអ្នកបាត់ដំបងរូបនេះមានប្រសាសន៍សង្កត់ធ្ងន់ថា វាពឹតជាទៅរួចព្រោះសព្វថ្ងៃនេះលោកបានដើរមួយជំហានសាកល្បងជាមួយទិផ្សារប្រទេសចិនរួចហើយ គឺវាអាចទៅរួច តែអ្វីដែលយើងនៅខ្វះខាតនាពេលបច្ចុប្បន្ននោះគឺ ការផលិតអោយបានច្រើន។ ដូចនេះលោកលើកទឹកចិត្តប្រជាជនកម្ពុជា ជាពិសេសចំពោះអ្នកដែលចង់ចាប់ផ្តើមរកអាជីវកម្មជាមួយនិងរបរចិញ្ជឹមបង្កង ដើម្បីចូលរួមជាមួយលោកក្នុងការផលិតបង្កងអោយបានកាន់តែច្រើនផ្គត់ផ្គង់ទៅអោយទីផ្សារក្នុងស្រុក និងក្រៅប្រទេសផងដែរនាពេលអនាគត៕ចាប់អារម្មណ៏ចង់ទិញពូជបង្កង Crayfish តាមទូរស័ព្ទលេខ ០៩៣ ៨០ ១៤ ៣៨

ដោយ៖ សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here