ធ្លាប់តែឃើញឡាន Toyota ដែលល្បីៗ ៥-៦ ម៉ូឌែលនៅស្រុកខ្មែរ តែការពិត Toyota បានផលិតឡាន ១០០ ម៉ូដជាងដើម្បីតម្រូវទៅតាមទីផ្សារផ្សេង ។
ម៉ូឌដែលល្បីៗដែលយើងស្គាល់មានដូចជា Toyota Prius ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៧ និងបានលក់ចេញទៅទីផ្សារពិភពលោកនៅឆ្នាំ ២០០០ ទៅកាន់ទីផ្សារប្រហែល ៨០ ប្រទេស ហើយទីផ្សារដែលធំបំផុតគឺនៅអាមេរិក ។
ក្រៅពីម៉ូឌែលល្បីៗដែលយើងស្គាល់ដូចជា Camry, Tacoma, RAV4, Tundra, Highlander, Land Cruiser, Corolla, Hilux ខាងក្រោមនេះជាម៉ូឌែលចាស់និងថ្មីរបស់ Toyota ដែលមិនសូវមានអ្នកស្គាល់ ។
- Toyota Century ផលិតនៅឆ្នាំ ១៩៦៧
- Toyota Crown Majesta ផលិតនៅឆ្នាំ ១៩៩១
- Toyota Crown ផលិតនៅឆ្នាំ ១៩៥៥
- Toyota SAI ផលិតនៅឆ្នាំ ២០០៩
- Toyota MIRAI ផលិតនៅឆ្នាំ ២០១៤
- Toyota Mark X ផលិតនៅឆ្នាំ ២០០៤
- Toyota Allion ផលិតនៅឆ្នាំ ២០០១
- Toyota Premio ផលិតនៅឆ្នាំ ២០០១
- Toyota Prius PHV ផលិតនៅឆ្នាំ ២០០១
- Toyota Corolla Axio ផលិតនៅឆ្នាំ ២០០៦
- Toyota 86 ផលិតនៅឆ្នាំ ២០១២
- Toyota Harrier ផលិតនៅឆ្នាំ ១៩៩៧
- Toyota C-HR ផលិតនៅឆ្នាំ ២០១៦
- Toyota FJ Cruiser ផលិតនៅឆ្នាំ ២០១០
- Toyota Prado ផលិតនៅឆ្នាំ ១៩៩០
- Toyota Avensis ផលិតនៅឆ្នាំ ១៩៩៧
- Toyota Corolla Fielder ផលិតនៅឆ្នាំ ២០០០
- Toyota Prius α ផលិតនៅឆ្នាំ ២០១១
- Toyota Isis ផលិតនៅឆ្នាំ ២០០៤
- Toyota Alphard ផលិតនៅឆ្នាំ ២០០២
ឡាននៅក្នុងបញ្ជីខាងលើនេះសុទ្ធតែជាឡានដែលប្រើសម្រាប់បើកបរផ្ទាល់ខ្លួនឬជាលក្ខណៈគ្រួសារ នៅសល់ប្រមាណជា ៨០ ម៉ូឌែលផ្សេងទៀតជាឡានប្រើសម្រាប់ដឹកទំនិញ ឡានក្រុង ឡានសម្រាប់ដឹកអ្នកដំណើរ កូនឡានតូចៗ ឡានប្រណាំង និងឡានស្ព័រ ។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Toyota ត្រូវបានបង្កើតឡើងជាផ្លូវការដោយលោក Kiichiro Toyoda នៅឆ្នាំ ១៩៣៧ និងចេញឡានដឹកអ្នកដំណើរដំបូងគេនៅឆ្នាំ ១៩៣៦ ។ ក្រុមហ៊ុន Toyota Motor Corporation បានផលិតរថយន្តនៅក្រោមយីហោ៥ រួមមាន Hino, Lexus, Ranz, និង Daihatsu ដូចនេះហើយបានជា Toyota ពូកែចេញគំនិតប្លែកៗក្នុងការបង្កើតឡានរហូតដល់ ១០០ ម៉ូឌែលផ្សេងគ្នា ។
អត្ថបតដោយ ៖ ហ៊ួត សុធារ៉ា