មហាសេដ្ឋី២រូប គេទាត់ចេញពីក្រុមហ៊ុនខ្លួនឯង តែអាចងើបជោគជ័យជាថ្មី ព្រោះមានចំណុចខ្លាំង១ដូចគ្នា

0
1888

មហាសេដ្ឋីពីររូបមានភ័ព្វសំណាងអាក្រក់ ខំតស៊ូប្រឹងប្រែងបង្កើតក្រុមហ៊ុនចេញជារូបរាង ចាប់ផ្តើមទទួលបានផ្លែផ្លា ត្រូវគេទាត់ចេញពីក្រុមហ៊ុនរបស់ខ្លួនទាំងមិនអស់ចិត្ត ប៉ុន្តែពួកគាត់មិនបានឈប់នៅមួយកន្លែងឡើយ ពួកគាត់បានបន្តព្យាយាមជាថ្មីម្តងទៀត រហូតជោគជ័យខ្លាំងជាងអាជីវកម្មដែលគាត់ត្រូវទាត់ចេញទៅទៀត។

មហាសេដ្ឋីដំបូងគេនោះគឺលោក Elon Musk ស្ថាបនិកក្រុមហ៊ុន ៣ក្នុងដៃ រួមមាន Tesla, SpaceX, SolarCity និងមានទ្រព្យជាង២០លានដុល្លារអាមេរិក។ លោកធ្លាប់ត្រូវបានគេទាត់ចេញពីក្រុមហ៊ុនខ្លួនឯងខំបង្កើតយ៉ាងលំបាកមួយឈ្មោះថា X.com ដែលបច្ចុប្បន្នបានប្តូរឈ្មោះមកថា Paypal ជាក្រុមហ៊ុន ផ្តោតលើការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងទូទាត់ការចំណាយផ្សេងៗ ហើយក្រោយមកក្រុមហ៊ុននេះត្រូវបានក្រុមហ៊ុនទិញទំនិញអនឡាញ eBay ទិញយកក្នុងមតម្លៃប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០០២ ខណៈពេលដែល Elon Musk មានភាគហ៊ុនសរុបប្រមាណតែ១១ភាគរយប៉ុណ្ណោះ។

មហាសេដ្ឋីមួយរូបទៀតដែលមានប្រវត្តិមិនខុសឆ្ងាយពី Elon Musk គឺលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ត្រូវបានគេទាត់ចេញពីក្រុមហ៊ុនខ្លួនឯងអំឡុងឆ្នាំ១៩៩៧ រត់ទៅបង្កើតក្រុមហ៊ុនកុំព្យូទ័រថ្មីមួយឈ្មោះថា NEXT ដែលក្រោយមកលក់ទៅឲ្យក្រុមហ៊ុន Apple វិញ ក្រោយពេល Steve Jobs យល់ព្រមវិលត្រឡប់មកកាន់កាប់ក្រុមហ៊ុន Apple ឡើងវិញ។​


ជាធម្មតា ក្តីស្រមៃមួយដែលត្រូវបានគេដុតបំផ្លាញ់ អាចបំផ្លាញ់ទឹកចិត្តម្ចាស់ក្តីស្រមៃខ្លាំងបំផុត ប៉ុន្តែម្ចាស់ក្តីស្រមៃដែលជាម្ចាស់ដើមនៃក្រុមហ៊ុនទាំងពីរនាក់នេះ បែរជាបន្តដើរទៅមុខដោយមិនខ្ចីងាកក្រោយ បន្ទោសនរណាឡើយ ហើយទីបំផុតពួកគាត់ក៏អាចងើបឈរឡើងវិញ ជោគជ័យជាថ្មី។

ចំណុចខ្លាំងដែលពួកគាត់មានដូចគ្នានោះ គឺការមិនបង់បោះក្តីស្រមៃ។ ការតាំងចិត្តដ៏ខ្ពស់ដើម្បីតាមក្តីស្រមៃ និងការងារខ្លួនយល់ថាត្រូវ ជម្រុញឲ្យមនុស្សខំធ្វើការងារភ្លេចនឿយហត់ ភ្លេចថ្ងៃឈប់សម្រាក ភ្លេចការឈឺចាប់ និងមើលឃើញបញ្ហាទៅជារឿងធម្មតាបាន៕

“រកស៊ីកុំខ្លាចបរាជ័យ ដួលកាន់តែច្រើន អ្នកកាន់តែជិតដល់គោលដៅ”

 

អត្ថបទដោយ៖ MENG SONGHUA

LEAVE A REPLY

Please enter your comment!
Please enter your name here