លោក ហោ ស៊ីម៉េត ៖ហានិភ័យ ដែលអាចកើតមានចំពោះអាជីវកម្ម នៅពេលចុះបញ្ជីលក់មូលបត្រ

0
468

លោក ហោ ស៊ីម៉េត នាយកប្រតិបត្ដិការ និងហិរញ្ញវត្ថុនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ការវិនិយោគលើមូលបត្រ គឺជាការវិនិយោគដែលមានហានិភ័យខ្ពស់ ដូច្នេះវិនិយោគិនកួរពិនិត្យ ពិចារណាយ៉ាងយកចិត្ដទុលដាក់ចំពោះពត៍មានទាំងឡាយដែលមាននៅក្នុងឯកសារផ្ដល់ពត៍មានជាពិសេសកត្តាហានិភ័យ។ ក្នុងករណីមានហានិភ័យណាមួយកើតឡើង ស្ថានភាពធុរកិច្ច ឬស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាចទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ដែលនាំឲ្យមានការធ្លាក់ចុះថ្លៃរបស់មូលប័ត្រ ហើយវិនិយោគិនដែលបានវិនិយោគលើមួលប័ត្រនេះអាចនឹងខាតបង់ការវិនិយោគមួយផ្នែកឬទាំងស្រុង។

លោកបានបន្ដថា ក្រុមហ៊ុនឬអាជីវកម្មដែលចុះបញ្ចីលក់មូលបត្រអាចមានហានិភ័យដូចខាងក្រោម៖

  • ហានិភ័យអត្រាប្ដូរប្រាក់ចំណូលរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រភាគច្រើនជាប្រាក់ដុល្លារ ចំណែកការទូទាត់ចំណាយប្រតិបត្ដិការមួយចំនួន និងចំណាយពាក់ព័ន្ធនឹងមូលបត្រជាប្រាក់រៀល។ ការប្រតិបត្ដិចំណូលចំណាយជារៀងរាល់ខែជាប្រាក់រៀលផងនិងដុល្លារផង​ អាចបង្ហាញ

ឲ្យឃើញពីហានិភ័យនៃអត្រាប្ដូរប្រាក់សម្រាប់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ ទោះជាយ៉ាងក៏ដោយអត្រាប្ដុរប្រាក់រវាងប្រាក់រៀលនិងប្រាក់ដុល្លារ ​មានការប្រែប្រួលខ្ពស់បំផុតប្រហែល ១% ប្រចាំខែ និងខ្ពស់បំផុតប្រហែល ២%ប្រចាំឆ្នាំ។

  • ការអនុម័នស្ដង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្ដរជាតិនៃកម្ពុជា (CIFRC) អាចប៉ះពាល់ជាអវិជ្ជមានទៅលើសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយ។
  • ហានិភ័យពាក់ព័ន្ធនិងសកម្មភាពមិនមែនប្រតិបត្ដិការអាជីវកម្ម គ្រោះមហន្ដរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ អាចផ្ដល់ផលប៉ះពាល់ជាអាវិជ្ជមានទៅលើអាជីវកម្ម។
  • ហានិភ័យឧស្សាហកម្ម និងហានិភ័យពាក់ព័ន្ធនិងបរិបទជាតិ និងអរន្ដជាតិ​ អាជីវកម្មរបស់ក្រុមហ៊ុននីមួយៗពឹងផ្អែកខ្លាំងលើស្ថានភាពសេដ្ឋកិច្ច សង្គម នយោបាយ ក្នុងប្រទេស និងក្រៅប្រទេស៕

អត្ថបទដោយ៖ ធូរ៉ា