ក្រសួងប្រាប់តម្លៃប្រេងសាំងកម្ពុជា ធ្លាក់ស្មើប្រហែលប្រេងម៉ាស៊ូត

0
81

ខណៈមួយរយៈធំនេះតម្លៃប្រេងសាំងនៅកម្ពុជាយើងហាក់ឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើបណ្ដាប្រជាជនទូទាំងប្រទេសទទូចពីរឿងតម្លៃថ្លៃគ្រប់ៗគ្នា ព្រោះគ្រប់ការធ្វើដំណើរត្រូវចំណាយលុយចាក់សាំងអស់ច្រើន ។

ម្សិលមិញនេះក្រសួងពាណិជ្ជកម្មបានផ្សព្វផ្សាយបញ្ហានេះជាបន្ទាន់បន្ទាប់ពីតម្លៃប្រេងសាំងឡើងថ្លៃមួយរយៈក្រោយមកនេះ ។

យោងតាមសេចក្ដីប្រកាសថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ និងស្ដីពីការកំណត់រូបមន្ដសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា មានដូចជា ៖

  • ថ្លៃលក់រាយ/លីត្រ (គិតជាដុល្លារ) ០,៩៨០៦ ដុល្លារ និង ប្រេងម៉ាស៊ូត/លីត្រ ០,៩៩០៤ ដុល្លារ
  • ថ្លៃលក់រាយ/លីត្រ (គិតជារៀល) ៣,៩៧៦ រៀល និង ប្រេងម៉ាស៊ូត/លីត្រ ៤,០១៦ រៀល
  • តម្លៃដែលត្រូវដាក់លក់រាយ/លីត្រ (គិតជាដុល្លារ) ០,៩៨ ដុល្លារ និង ប្រេងម៉ាស៊ូត/លីត្រ ០,៩៩ ដុល្លារ
  • តម្លៃដែលត្រូវដាក់លក់រាយ/លីត្រ (គិតជារៀល) ៤,០០០ រៀល និង ប្រេងម៉ាស៊ូត/លីត្រ ៤,០០០ រៀល

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈនៅលើទីផ្សារកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងឥន្ទនៈតាមទីផ្សារអន្ដរជាតិ មកគណនាតាមប្រកាសដូចមានឯកសារយោងខាងលើតែប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា តម្លៃប្រេងសាំងនៅកម្ពុជាឡើងថ្លៃពិតមែន នេះក៏ព្រោះតែតម្លៃប្រេងឥន្ទនៈនៅក្រៅប្រទេសមានការឡើងថ្លៃដែរ ដូច្នេះហើយទើបធ្វើឲ្យតម្លៃសាំងនៅកម្ពុជាមានការឡើងថ្លៃជាគំហ៊ុកបែបនេះ ។

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here