យីហោអាហារកំពុងសប្បាយកើបលុយនៅវៀតណាម ខណៈយុវជនភាគច្រើចាយលុយខ្ជះខ្ជាយខ្លាំង

0
1030

បើនិយាយពីរឿងយីហោម្ហូបអាហារល្បីៗនៅរបស់អន្តរជាតិ កំពុងតែជោគជ័យខ្លាំងនិងបន្តសម្រុកចូលទៅក្នុងប្រទេសវៀតណាមកាន់តែខ្លាំង តួយ៉ាងដូចជាយីហោល្បី Mc’s Donald ជាដើម ដែលសម្លឹងឃើញទីផ្សារវៀតណាមហាក់ដូជាដុំមាសមួយដុំ ដែលក្រុមហ៊ុនអាហារទាំងឡាយដណ្តើមគ្នាចូលទៅកើបយកគ្រប់ៗគ្នា។

មានកត្តាសំខាន់មួយដែលធ្វើអោយយីហោម្ហូបអាហាររបស់ពិភពលោកសម្រុកចាប់យកទីផ្សារវៀតណាម នោះគឺវៀតណាមមានចំនួនប្រជាជនច្រើន ជាពិសេសគឺធនធានយុវជនពេញវ័យ ដែលជាវ័យមួយពេញនិយមនៅអ្វីដែលប្លែក អ្វីដែលស៊ីវិល័យខ្លាំង មួយវិញទៀតយុវជនវៀតណាមចាយលុយខ្ជះខ្ជាយខ្លាំងបំផុត ខណៈយុវជននៅប្រទេសអាស៊ីមួយចំនួនមានផ្នត់គំនិតហិរញ្ញវត្ថុច្រើននៅក្នុងការរស់នៅ។

យោងតាមរបាយការណ៍មួយ ដែលចេញដោយ Vietnam Report (VR) បានបង្ហាញថា ប្រជាជនវៀតណាម​ជាពិសេសយុវជនចំណាយខ្ជះខ្ជាយបំផុត ជាពិសេសលើការចំណាយលើម្ហូបអាហាររបស់ពួកគេ ពោលគឹ គ្រាន់តែចំណាយលើម្ហូបអាហារក្រៅផ្លូវការ (Street Food) យុវជនវៀតណាមចំណាយប្រហែលជា ៥០ ភាគរយទៅហើយ បើប្រៀបជាមួយប្រាក់ចំណូលទាំងអស់ដែលពួកគេរកបាន។


ខណៈពេលដែលយុវជនវៀតណាមភាគច្រើចូលចិត្តមុខម្ហូបបែប Street Food បែបនេះវាបានធ្វើអោយយីហោះអាហារមួយចំនួនធំ កំពុងតែសម្លឹងឃើញថា ទីផ្សារវៀតណាមជាប្រភពនៃចំណូលដ៏ធំបំផុត ក្នុងការធ្វើទីផ្សារយីហោម្ហូបអាហាររបស់ខ្លួនចូលទៅក្នុងទីផ្សាមួយនេះ។

គួរបញ្ជាក់ផងដែរថា ទីផ្សារវៀតណាមហាក់ដូចជាត្រូវប៉ាន់ខ្លាំង ហើយមានយីហោអាហារល្បីៗរបស់ពិភពលោកបានសម្រុកចូលទៅវវិនិយោគ នៅក្នុងប្រទេសវៀតណាម ខណៈពេលដែលរបាយការណ៍មួយចំនួនបានបង្ហាញថា អ្នកវិនិយោគសម្លឹងឃើញទីផ្សារវៀតណាមដោយសារ យុវជនវៀតណាមភាគច្រើនចូលចិត្តចាយលុយច្រើនលើការញ៉ាំអាហារបែប Outdoor ដែលជាហេតុធ្វើអោយទីផ្សារអាហារនៅក្នុងប្រទេសវៀតណាមកាន់តែធំឡើងៗ ហើយទាក់ទាញវិនិយោគទុនកាន់តែច្រើនថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here