“កុំ”ទាំង៥​ដែលអ្នកត្រូវជៀសបើចង់ក្លាយជាសហគ្រិនដែលមានគុណតម្លៃនិងជោគជ័យបំផុត

0
3978

ដើម្បីក្លាយជាសហគ្រិនដែលពោរពេញដោយ​គុណតម្លៃ និង​ជោគជ័យ ​​មានប្រការច្រើនណាស់ដែលអ្នកគួរធ្ វើ​ហើយ​ក៏មានប្រការច្រើនណាស់ដែរ​ ដែលអ្នកគួរជៀសឲ្យបាន។​ ខាងក្រោម​ខ្ញុំសូមដកស្រង់​ប្រការ​៣ ក្នុងចំណោម​ “កុំ” ទាំង​៥​ដែលអ្នកគួរជៀស​ចេញពីសៀវភៅ “​ត្រៀមចេញរកសុីឲ្យចំគោលដៅ”។

កុំទី១ ​​កុំរកសុីដើម្បីលុយ

អ្នកនិពន្ធសៀវភៅ​ត្រៀមចេញរកសុី​នេះ​គឺលោក​ម៉េង​ សុងហោរ​ បានលើកទ្បើង​ថា​​ សហគ្រិនកំពូលៗ​និង ​មហាសេដ្ឋី​ប្រាក់ពាន់លានដុល្លារ​ លើពិភពលោក​សុទ្ធសឹងតែ​ជាអ្នកដែល​ហ៊ាន​ចេញរកសុី​ ដើម្បីអ្នកដទៃ ​ដើម្បីក្តីស្រមៃ​ចង់ជួយ​មនុស្សជាតិ​​ពួកគាត់មិនខំរកដើម្បីតែក្លាយជាអ្នកមាននោះទេ។


កុំទី២​ កុំរកសុី​ព្រោះ​តែឃើញគេជោគជ័យ

លោកសុងហោ​បានលើកបន្តទៀតថា ​បញ្ហារកសុីតាមគ្នានេះ​ យើងឃើញមានច្រើនណាស់​នៅប្រទេសកម្ពុជា ​ព្រោះតែឃើញគេជោគជ័យ ​ចំណេញលុយច្រើន​ក្នុងមួយខែៗ។​ ការរកសុីបែបនេះហើយ​ ដែលបណ្តាលឲ្យមានហានិភ័យធំណាស់​ ដល់​ពួកគាត់​ដែល​បានចាប់ផ្តើមរកសុីតៗគ្នានេះ ព្រោះគេបើកចំណេញ​មិនប្រាកដថា​អ្នកបើកចំណេញដែរនោះទេ។

កុំទី៣​​កុំរកសុីព្រោះមុខមាត់

មនុស្សមួយចំនួន​មិនមែន​ មិនមានលុយចាយវាយគ្រប់គ្រាន់នោះទេ ​តែព្រោះតែចង់បាន​កេរ្ត៍ឈ្មោះ​ ចង់ឲ្យគេស្តាល់​​ បានចេញរកសុី​ទាំងទទឹងទិស​។ ​ព្រោះតែចង់អួតគេថា ​មានមុខរបរ​រកសុី ទ្បូយ​គាត់ចាយលុយច្រើន ​ហើយ​ពេលដួល ​ក៏ដួលខ្លាំងដែរ។

នៅមានពីរ “កុំ” ទៀត​នៅក្នុងសៀវភៅ​របស់​គាត់ ​ចង់ដឹងបន្ថែម​ និង​ចង់ស្វែងយល់​លម្អិត​​ពី ការត្រៀមចេញរកសុីឲ្យចំគោលដៅ​សូមស្វែងរកសៀវភៅនេះ​ នៅតាមបណ្ណាគារ ​​ឬ​10$ ដឹកដល់កន្លែង 017 300 844, 016 300 843​។

LEAVE A REPLY

Please enter your comment!
Please enter your name here