មកស្គាល់ប្រវត្តិយីហោហ្រ្វេនឆាយBurger king ដែលជាគូប្រជែងធំជាងគេបង្អស់របស់McDonald’s

0
259

Burger king ជាយីហោហ្រ្វេនឆាយប៊ឺហ្គ័រដែលកំពុងតែដេញប្រកៀកប្រកិត McDonald’s ដែលជាយីហោកំពូល និងវាយឬកចំពោះទីផ្សារកម្ពុជា ដោយសារកត្តាទីផ្សារមួយចំនួន និងតម្លៃខ្ពស់ពេកនៃសិទ្ធអាជីវកម្ម ក៏ដូចជាទុនចាប់ផ្តើមដំបូងផង។ យីហោហ្រ្វេនឆាយមួយនេះត្រូវបានបង្កើតឡើងដោយលោក David Edgerton និង James Mclamore នៅឆ្នាំ ១៩៥៤ នៅពេលដែលពួកគាត់បានឃើញថាតម្រូវការអាហារFast food នេះមានកំណើនខ្ពស់មែនទែននាពេលអនាគត ។

ទោះបីជាពេលនោះតម្លៃប៊ឺហ្គ័រថោកយ៉ាងណាក្តី ស្ថាបនិកទាំងពីររូបនេះខិតខំប្រឹងប្រែងរកភ្ញៀវឲ្យបានច្រើនរហូតឈរជើងបានរឹងមាំដោយចាប់ផ្តើមផ្សព្វផ្សាយពាណិជ្ជកម្មតាមស្ថានីយ៍ទូរទស្សន៍និងវិទ្យុ និងជួលតារាល្បីៗមកជួយផ្សព្វផ្សាយទៀតផង។ ការនេះបានជួយឲ្យ Burger king លក់ដាច់ខ្លាំងរហូតដល់ឆ្នាំ ១៩៦៧ ហាងអាហារប៊ឺហ្គ័រមួយនេះបានក្លាយជាក្រុមហ៊ុនលក់ដាច់បំផុតលំដាប់ទីពីរបន្ទាប់ពី McDonalds ចាប់ពីពេលនោះមករហូតមកទល់នឹងបច្ចុប្បន្ន។

ក្នុងឆ្នាំដដែលនេះ ក្រុមហ៊ុន Pillsbury បានទិញក្រុមហ៊ុន Burger King Corporation ក្នុងតម្លៃ១៨លានដុល្លារនិងបានរីកចម្រើនក្លាយជាគូប្រជែងដ៏ធំរបស់ McDonald ដោយសារតែមានដើមទុនធំ និងកេរ្តិ៍ឈ្មោះល្បីស្រាប់ ក៏ដូជជាអតិថិជនក្នុងដៃច្រើនទៀតផងនោះ មិនចម្លែកទេដែលយីហោមួយនេះបោះទីតាំងនៅប្រទេសជាច្រើនជុំវិញពិភពលោករួមទាំងកម្ពុជាផង។


ក្រុមហ៊ុននេះបានជួបបញ្ហាបាត់ភ្ញៀវក្រោយរើសយកគូប្រជែងរបស់ Coca-colaមកធ្វ់ើជាអ្នកផ្គត់ផ្គង់ភេសជ្ជៈ ប៉ុន្តែក្រោយពេលមើលឃើញបញ្ហាលក់មានការធ្លាក់ចុះគំហុកខ្លាំងពេកនោះ ក្រុមហ៊ុន Pillsbury បានងាកទៅចាប់ដៃជាមួយក្រុមហ៊ុនភេសជ្ជៈលំដាប់លេខមួយរបស់ពិភពលោកវិញ។

គយរជម្រាបថា ក្រុមហ៊ុន Goldman Sachs និង Bain Capital បានទិញបន្តពី Pillsbury ក្នុងតម្លៃ ១.៥ ពាន់លានដុល្លារ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះបានបន្តរីកចម្រើនរហូតដល់ពេលដែលវាមានតម្លៃជាង៤ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ និងមានសាខាជាង១ម៉ឺន៥ពាន់នៅលើពិភពលោក៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here