ច្បាស់ការហើយ! អេស៊ីលីដា នឹងឡើងផ្សារភាគហ៊ុន ក្នុងកំឡុង ខែនេះហើយ!

0
5717

បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនកម្ពុជា) មានក្រុមហ៊ុនចំនួន៥ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនឲ្យសធារណជនដើម្បីបង្កើនដើមទុនពង្រីកអាជីវកម្មបន្ថែម។

យ៉ាងណាមិញ ក្រុមហ៊ុន ASA Plc. ដែលកាន់កាប់ភាគហ៊ុន ធនាគារ អេស៊ីលីដា ២៥ភាគរយ នឹងឡើងផ្សារហ៊ុន បោះផ្សាយលក់ភាគហ៊ុនដល់សាធារណជននៅកំឡុងខែ វិច្ឆិការខាងមុខ ​នេះបើយោងតាម លោក  លោក នេត ពិសិដ្ឋ នាយកប្រតិត្តិសេវាហិរញ្ញេវត្ថុ ធនាគារ អេស៊ីលីដា និងប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន ASA Plc. បានប្រាប់ Business Cambodia តាមទូរស័ព្ទនៅព្រឹកមិញនេះ

លោក នេត ពិសិដ្ឋស បានឲ្យដឹងថា ពេលនេះ ការបំពេញបែបបទ ដើម្បីត្រៀមខ្លួនឡើងផ្សារហ៊ុន របស់ ASA សម្រេចបាន ៩៦ភាគរយ ពោលគឺនៅតែការសម្រេចរបស់ គណកម្មការមូលបត្រកម្ពុជាតែប៉ុណ្ណោះ។ លោកក៏បានបញ្ជាក់ថា ASA នឹងឡើងផ្សារហ៊ុននៅកំឡុងខែ វិច្ឆកានេះហើយ។ យ៉ាងណាមិញ ចំពោះចំនួនហ៊ុនដែលត្រូវបោះផ្សាយ លើផ្សារមូលបត្រកម្ពុជា និង​តម្លៃហ៊ុននៃ IPO លោកនៅមិនទាន់បញ្ជាក់ប្រាប់នៅ តែលោក​ថានឹងមានចេញសេចក្ដីប្រកាសព័ត៌មានលម្អិតក្នុងពេលឆាប់ខាងមុខនេះ។

​ ក្រុមហ៊ុន ASA Plc. បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០០ ដើម្បី​កាន់​កាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ២៥%។ នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​ភាគហ៊ុនិក​ជាង​១ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​កម្មករ​និយោជិត​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មានន័យថា ASA រកស៊ីជាមួយ អេស៊ីលីដា ដូច្នេះ បើអេស៊ីលីដា រកស៊ីចំណេញ ASAក៏ ចំណេញ តែបើ អេស៊ីលីដាខាត ASA ក៏ខាតដូចគ្នា។ នៅក្នុងន័យនេះ មានន័យថាអ្នកវិនិយោគទិញ ហ៊ុន ASAក៏ដូចជា​ទិញហ៊ុន អេស៊ីលីដាដែរ។

គួរជម្រាបផងដែរ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៥ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា មានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល និង រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ។

អត្ថបទដោយ៖ ទឿយ ហុង​

Facebook: Toeuy Hong