ក្រសួងសាធារណការ នឹងបង្កើតAPP ឲ្យពលរដ្ឋថតផ្លូវខូចៗ បញ្ជូនមកក្រសួងដើម្បីដោះស្រាយ

0
203

យោងតាមប្រសាន៍របស់ឯកឧត្តម ស៊ុនចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងនៅក្នុងពិធី សម្ភោធ​ដាក់ដំណើរការជាផ្លូវ​ការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នៅព្រឹកថ្ងៃទី ៣១ ខែតុលា ថ្មីៗនេះថា ក្រសួង នឹងបង្កើតAPP ឲ្យពលរដ្ឋ ថតផ្លូវខូចៗ បញ្ជូនមកក្រសួងដើម្បីដោះស្រាយ។

លោកបានបន្ថែមថា បើ​ពលរដ្ឋ​ឃើញ​មាន​ផ្លូវ​ខូច​កន្លែង​ណា ដែល​ចង់​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោះស្រាយ​នោះ ពលរដ្ឋ​ត្រូវ​ថតរូប​ទីតាំង​ផ្លូវ​ខូច​នេះ ផ្ញើ​ទៅ​ក្រសួង​ភ្លាម​។   រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ក្រសួង​នោះ នឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។​

បើតាម​លោក ស៊ុន ចាន់ថុលបានបញ្ជាក់ផងដែរថា ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ​App នេះ នៅ​ចុងឆ្នាំ​ខាងមុខ​ ។


LEAVE A REPLY

Please enter your comment!
Please enter your name here