មកស្គាល់ម៉ាតទំនិញហ្រ្វេនឆាយកំពូលឥណ្ឌូនេស៊ី Alfamart ដែលមានជាង១ម៉ឺនសាខាក្នុងដៃនៅទីផ្សារអាស៊ីអាគ្នេហ៍

0
222

Alfamart ម៉ាតទំនិញហ្រ្វេនឆាយកំពូលឥណ្ឌូនេស៊ីជាហាងលក់គ្រឿងទេសម្ហូបអាហារ ឱសថ និង អាហារFastfood ដែលបើកទ្វារចាំភ្ញៀវ២៤ម៉ោងក្នុងមួយដថ្ថៃពេញមួយសប្តាហ៍តែម្តង។ យីហោល្បីនៅអាស៊ានមួយនេះ បង្កើតឡើងដោយលោក Djoko Susanto បានបើកហាងទីមួយនៅឆ្នាំ១៩៨៩ និងបន្ថែមការវិនិយោគជាបន្តបន្ទាប់រហូតក្លាយជាយីហោដែលមានអតិថិជនទិញជាប្រចាំចំនួនជាង២លាន៥សែននាក់នៅឆ្នាំ២០១៤ និងជាម៉ាតដំបូងគេក្នុងទីផ្សារអ៊ាសានដែលមានសាខាច្រើនជាងគេ។

ក្រោយចាប់ផ្តើមជាមួយដៃគូម្នាក់ទៀតដែលមានទុនច្រើនជាង Djoko មានភាគហ៊ុនតែ៣០ភាគរយប៉ុណ្ណោះ លុះពង្រីកសាខាបានរហូតដល់ទៅជាង១០០០ទីតាំង ក្រោយប្រតិបត្តិការណ៍ជាង៦ឆ្នាំរួចមកគាត់បានទិញភាគហ៊ុនត្រលប់មកវិញជាបន្តបន្ទាប់រហូតបាន៦០ភាគរយមុនចូលផ្សារហ៊ុននៅឆ្នាំ២០០៩។

និយាយពីម៉ាតទំនិញនេះវិញ ក្រោយពីចូលទីផ្សារបានមុនគេ និងមានអតិថិជនក្នុងដៃច្រើនជាងគេនៅឥណ្ឌូនេស៊ីទៀតនោះ ស្របគ្នានឹងបានទុនវិនិយោគពីក្រុមហ៊ុនទីផ្សារមូលបត្ររួចមក យីហោមួយនេះកើនសាខាបន្ថែមរហូតដល់ជាង៣ពាន់សាខានៅឆ្នាំដដែលនេះ និងជាពង្រីកជាបន្តបន្ទាប់រហូតដល់១ម៉ឺនសាខា ក្រោយពេលចូលទីផ្សារហ្វីលីពីននៅឆ្នាំ២០១៤ ហើយពង្រីកបាន៤០០សាខាហើយនៅប្រទេសមួយនេះ។


ប្រសិនបើលោកអ្នកចង់ចាប់ផ្តើមទិញយីហោមួយនេះមករកស៊ី ដើមទុនដំបូងត្រូវប្រើយ៉ាងហោចក៏ ៦៨ម៉ឺនដុល្លារដែរ ដោយសារតែត្រូវការទីតាំងធំទូលាយ និងផ្ទុកដោយទំនិញច្រើនខុសពីម៉ាតទំនិញធម្មតា។

ក្រៅពីទីផ្សារឥណ្ឌូនេស៊ី និងហ្វីលីពីន Alfamart មិនទាន់មានសាខានៅប្រទេសផ្សេងទៀតនោះទេ ខណៈវត្តមានម៉ាតទំនិញហ្រ្វេនឆាយល្បីៗ ដូចជា 7-Eleven, Family Mart និង Circle Kជាដើម កំបុងតែសម្រុកចូលទីផ្សារអាស៊ានជាបន្តបន្ទាប់ និងម៉ាតទំនិញនានាក្នុងស្រុកនៃប្រទេសនីមួយៗកំពុងតែពង្រឹងខ្លួនជាច្រើនយីហោដែរ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here