មកដឹងមូលហេតុបណ្ដាប្រទេសមហាអំណាចល្បីៗចូលចិត្តប្រើប្រាស់ Twitter ជាងបណ្ដាញសង្គមផ្សេង

0
636

គិតមកដល់ពេលនេះបណ្ដាញសង្គមដែលប្រើប្រាស់ដោយអ៊ីនធើណែតកើតច្រើនខ្លាំងណាស់នៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលមានច្រើនរហូតធ្វើឲ្យយើងពិបាកជ្រើសរើសយកមកលេង តែក្នុងចំណោមនោះក៏មានបណ្ដាញសង្គមខ្លះក៏ត្រូវស្ងាត់ទៅវិញបន្ទាប់ពីបង្កើតមក តែក៏មានខ្លះល្បីល្បាញពេញពិភពលោកផងដែរ ។

ក្នុងនោះ Twitter ត្រូវបានគេស្គាល់អំឡុងឆ្នាំ ២០០៦ នៅឯសហរដ្ឋអាមេរិក ដែលជាឆ្នាំដែលបង្កើត Twitter នេះតែម្ដង ហើយវាបង្កើតឡើងនៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០០៦ ដោយស្ថាបនិក ៤ រូបមាន លោក Jack Dorsey, Noah Glass, Biz Stone និងលោក Evan Williams ។

Twitter បង្កើតដំបូងហាក់មិនទាន់ល្បីល្បាញនៅឡើយទេ ព្រោះពេលនោះប្រជាជនអាមេរិកកំពុងមានកម្មវិធីផ្សេងទៀតប្រើប្រាស់ហើយដូច្នេះ ពួកគេក៏មិនសូវរវល់ជាមួយនឹងវាដែរ តែក្រោយមក បណ្ដាញសង្គមមួយនេះហាក់ឆ្ពោះទៅមុខលឿនជាងការគិតដោយអាចរកអ្នកប្រើប្រាស់បានរហូតដល់ ៦៧ លាននាក់ ។


ជាងនេះបណ្ដាសង្គម Twitter សព្វថ្ងៃមានអ្នកប្រើប្រាស់ប្រចាំខែប្រមាណ ៣៣៦ លាននាក់ហើយបើគិតត្រឹមចុងឆ្នាំ ២០១៨ នេះ ។

រស់និយមរបស់ប្រជាជននៅតាមបណ្ដាប្រទេសមហាអំណាចមួយចំនួនចូលចិត្តលេង Twitter ព្រោះកម្មវិធីមួយនេះ អាចដំណើរការបានដូចជា ​Facebook អញ្ចឹងដែរ ជាពិសេសវាមានសុវត្តិភាព ១០០% ទៅលើគណនីរបស់អ្នកចុះឈ្មោះប្រើប្រាស់ មិនងាយមានជនណាអាច Hack បាននោះទេ ។

លើសពីនេះរាល់ដែលអ្នកផុសម្ដងៗ វាមានកម្មវិធីបញ្ជាក់ច្បាស់ថា មកពីប្រភពណាមួយ ផុសដោយគ្រឿងអេឡិចត្រូនិចម៉ាកអ្វី និងមិនច្រឡំទីតាំងដែលយើងកំពុងស្ថិតនោះឡើយ ។

Twitter ក៏ត្រូវបានគេកត់សម្គាល់ឃើញដែរថា អ្នកដែលមានឈ្មោះបោះសម្លេងល្បីៗ ដូចជាមហាសេដ្ឋី និងអ្នករកស៊ីធំៗក៏ប្រើប្រាស់ Twitter ដើម្បីទាក់ទងការងារដែរ ព្រោះវាងាយស្រួល និងសុវត្តិភាព ។

គួរជម្រាបដែរថា Twitter វាដើរមិនទាន់ Facebook នោះទេ តែមកដល់ពេលនេះមនុស្សភាគច្រើន ស្ទើតែឈប់ប្រើប្រាស់ Facebook ទៅហើយព្រោះតែប្រព័ន្ធសុវត្តិភាពរបស់វាហាក់ខ្សោយពេក ងាយនឹងត្រូវគេ Hack បាន ដែលជាកត្តាមួយពិបាកទុកចិត្ត ។

តែបើយើងក្រឡេកមើលមកកម្ពុជាយើងវិញ Facebook ឈរនៅលេខរៀងទី១ សម្រាប់បណ្ដាញសង្គមនៅក្នុងប្រទេសយើង ព្រោះវាងាយស្រួលប្រើ និង គ្មានកម្មវិធីស្មុកស្មាញច្រើន ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here