តើអ្វីទៅជា Master Franchise ?

0
245

 

Master Franchise គឺជាក្រុមហ៊ុនទិញសិទ្ធិផ្តាច់មុខសម្រាប់បើកសាខាខ្លួនឯង ឬលក់បន្ត និងទទួលខុសត្រូវលើយីហោរបស់ម្ចាស់ដើមនៅក្នុងប្រទេស ទីក្រុង ឬក៏តំបន់ណាមួយ។ ជាទូទៅគេសម្គាល់ឃើញថា ក្រុមហ៊ុនទិញសិទ្ធិផ្តាច់មុខទាំងនេះ គឺច្រើនប្រើពង្រីកអាជីវកម្មទៅក្រៅប្រទេស ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងផ្គត់ផ្គង់វត្ថុធាតុដើមនានា ក៏ដូចជាពង្រឹងយីហោហ្រ្វេនឆាយឲ្យល្បីជាងមុន នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ផងដែរ។

ជាមួយគ្នានេះដែរភាគីទាំងសងខាងត្រូវទទួលបានអត្ថប្រយោជន៍រាងៗខ្លួន ដូចខាងក្រោម៖


ម្ចាស់យីហោ :ទទួលបានអត្ថប្រយោជន៍ជាសាច់ប្រាក់ភ្លាមៗពីកុងត្រាលក់សិទ្ធិរបស់យីហោខ្លួន ហើយទទួលបានការជួយពង្រឹងយីហោពីមនុស្សដែលមានការយល់ដឹងច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្ម ចំណូល និងចំនួនប្រជាជន ក៏ដូចជាវប្បធម៌នៅក្នុងប្រទេស ឬទីក្រុងណាមួយនោះ។

អ្នកទទួលសិទ្ធិផ្តាច់មុខ: ទទួលបានផលប្រយោជន៍ពីភាពល្បីល្បាញ និងចំណុចខ្លាំងនៃយីហោ ក៏ដូចជាការគាំទ្រពីម្ចាស់យីហោ ហើយជាទូទៅក៏បានចំណេញពីកម្រៃជើងសារ (Loyalty) និងថ្លៃដើមយីហោពីអ្នកទិញបន្ត ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួនផងដែរ។

ជាឧទាហរណ៍ជាក់ស្តែង យីហោហ្រ្វេនឆាយ Oh My Cheese របស់ថៃ ត្រូវបានក្រុមហ៊ុន CamOasis ទិញជាសិទ្ធផ្តាច់មុខមកលក់បន្តនៅកម្ពុជា បោះលក់សិទ្ធអាជីវកម្មដំឡូងបារាំងដាក់ឈីសមួយនេះ។ ក្រុមហ៊ុនបានយកព័ត៌មានគ្រប់យ៉ាង និងកេរ្តិ៍ឈ្មោះល្បីពីម្ចាស់យីហោស្តង់ដាររបស់ថៃមួយនេះ មកប្រើប្រាស់ក្នុងការលក់បន្តទៅកាន់អតិថិជនទូទៅដែលចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដោយម្ចាស់យីហោទទួលបានលុយទិញសិទ្ធផ្តាច់មុខរួចទៅហើយ  ចំណែកឯក្រុមហ៊ុនមានតួនាទីលក់សិទ្ធបន្ត និងគ្រប់គ្រងទូទៅលើយីហោនេះតែម្តង។

សូមបើកវង់ក្រចក ជម្រាបជូនលោកអ្នកបន្តិចថា យីហោហ្វ្រេនឆាយទំនើបមួយនេះ បានផ្តល់សិទ្ធិអាជីកម្មជូនអតិថិជនក្នុងតម្លៃពិសេស ត្រឹមតែ២0០០ដុល្លារ ប៉ុណ្ណោះ សំរាប់ ១០ នាក់ដំបូង។ លោកអ្នកអាចចាប់ផ្តើមជាមួយទុនដំបូងចន្លោះពី១ម៉ឺនទៅ១ម៉ឺន៤ពាន់ដុល្លារ ដែលមានការជួយរៀបចំពីក្រុមហ៊ុន CamOasis ផ្ទាល់តែម្តង។

សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្ម តែមិនដឹងជារកស៊ីអ្វី អាចធ្វើការសាកសួរព័ត៌មានលម្អិតក្នុងការទិញហ្រ្វេនឆាយ Oh My Cheese យកទៅបើកដំណើរការបាន។ អាចធ្វើការទាក់ទងមកកាន់លេខទូរស័ព្ទ 096 6004 886/ 010 755 987 ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here