ម្រេចកម្ពុជាអាចឡើងថ្លៃ ខណៈពេលដែលវៀតណាមផលិតម្រេចមិនគ្រប់តាមអ្វីដែលទីផ្សារចង់បាន

0
3357

វាជាប្រផ្នូលមួយល្អសម្រាប់អ្នកដាំដុះដំណាំម្រេចនៅកម្ពុជា  ខណៈពេលដែលទីផ្សារអន្តរជាតិបដិសេធចោលសំណាកម្រេចខ្មៅរបស់វៀតណាមរាប់ពាន់តោន ធ្វើអោយវៀតណាមកំពុងតែភ័យបុកពោះខ្លាំង ស្របពេលដែលផលម្រេចរបស់ខ្លួនមិនបានបំពេញគ្រប់លក្ខខណ្ឌមួយចំនួន ដែលទីផ្សារអន្តរជាតិបានកំណត់នៅក្នុងលក្ខខណ្ឌគុណភាពផលិតផលរបស់ខ្លួន ដែលមាននៅក្នុងកិច្ចសន្យាជាមួយទីផ្សារអន្តរជាតិ។

យោងតាមរបាយការណ៍របស់ស្ថាប័នកំពូលៗដែលក្នុងនោះរួមមាន US Food & Drug Administration (FDA) មានបង្ហាញជាសាធារណៈថា ផលិតផលម្រេរបស់វៀតណាមជាផលិតផលដែលមិនស្របតាមលក្ខខណ្ឌរបស់ទីផ្សាអន្តរជាតិនៅឡើយទេ ខណៈពេលដែលការត្រួតពិនិត្យបានបានបង្ហាញថា ម្រេចវៀតណាមមានផ្ទុកសារធាតុគីមីសកម្មមួយចំនួនដូចជា Arcrimnathril, Tricyclazole and Metalaxyl ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដែលសារធាតុទាំងនេះមានផ្ទុកយ៉ាងពឹប្រាកដនៅក្នុងម្រេចដែលនាំចូលពីប្រទេសវៀតណាម។

យោងតាមរបាយការណ៍ដាច់ដោយឡែកមួយទៀតរបស់ ESA (European Spice Association) ដែលជាស្ថប័នត្រួតពិនិត្យគុណភាពអាហារបានរកឃើញថា ក្នុងចំណោមសំណាកម្រេច ៧៩៩ សំណាកដែលដាក់មកអោយស្ថាប័នមួយនេះត្រួតពិនិត្យ មានតែ ១៧ ភាគរយប៉ុណ្ណោះដែលស្របតាមលក្ខខណ្ឌ ដែលទីផ្សារអន្តរជាតិបានកំណត់នៅក្នុងគោលការណ៍នាំផលិតផលទៅកាន់ទីផ្សាអន្តរជាតិ ក្រៅពី១៧ ភាគរយនេះគឺមានផ្ទុកសារធាតុគីមី។


វាជាឱកាសក្នុងការប្រកួតប្រជែងមួយសម្រាប់ផលិតផលម្រេចរបស់កម្ពុជា ខណៈពេលដែលប្រទេសវៀតណាម ដែលជាប្រទេសស្តេចផ្គត់ផ្គង់ម្រេចដ៏ធំមួយ បែរត្រូវបានអន្តរជាតិបដិសេធចោលសំណាកជាច្រើន មានន័យថាតម្រូវការម្រេចរបស់ពិភពលោកនៅតែរក្សាចន្លោះប្រហោងតម្រូវការ ដោយមិនទាន់មានម្រេចប្រទេសណាអាចបំពេញចន្លោះមួយនេះជំនួសប្រទេសវៀតណាមបានឡើយ។  ដូចនេះកម្ពុជាគួរតែយកសំណាកម្រេចរបស់ខ្លួនទៅដាក់នៅទីផ្សាអន្តរជាតិ បើគុណភាពម្រេចរបស់កម្ពុជា អាចទទួលយកបាន នោះទីផ្សារម្រេចកម្ពុជាកាន់តែធំធេង និងអាចស្រោចស្រង់តម្លៃម្រេច ដែលកំពុងធ្លាក់ចុះ អោយមានការកើនឡើងមួយកម្រិតទៀត៕

អត្ថបទដោយ៖ នេន សុធី ( Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here