អ្នកជំនាញអចលនទ្រព្យ ប្រាប់ពីទីតាំងតែ១គត់ ដែលសាកសម សម្រាប់ធ្វើរីហ្សត

0
744

លោក អ៊ឹម វីរះ ថៅកែរីហ្សត រីហ្សត អ៊ីនវេសមិន បានប្រាប់ Business Cambodiaថា ទីតាំងតែ១គត់ដែលសាកសម បំផុតសម្រាប់ធ្វើជារីហ្សត នោះគឺ តំបន់ដែលនៅក្បែរ ឬជាប់ទឹក ទេ ដែលវាសាកសមបំផុត។

តួយ៉ាង ទីតាំងដេលសាកសមនោះគឺ ព្រះសីហនុ កំពត កោះកុង ឬតំបន់ដែលជាប់ទន្លេ ស្ទឹង បឹងជាដើម។ តួយ៉ាង ផ្ទះលំហែបែបធម្មជាតិ Relax Resort របស់លោក មានទីតាំងសាកសមបំផុតដោយនៅជាប់មាត់ស្ទឹងតែងម្តង ហើយនៅជិតភ្នំពេញផងដែរ ដែលងាយស្រួលបំផុតសម្រាប់អ្នករស់នៅភ្នំពេញដែលចង់លំហែកាយ

រីហ្សតរបស់លោក លាតសណ្ធឹងលើផ្ទៃដីប្រមាណជាង ៨ហិកតានៅភូមិត្រាញ់ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុង​គម្រោងនោះមានផ្ទះលំហែកាយ ម្លប់ដើមឈើធម្មជាតិធំៗ និងសួនកំសាន្ត ស្ទឹងធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ​វិនិយោគតាម​ស្តង់​ដា អាងហែលទឹក កន្លែងហាត់ប្រាណនិងកន្លែងកូនក្មេងលេង អាហារដ្ឋានសំរាប់ផ្គត់ផ្គង់ក្នុង Resort ព្រមទាំងមាន Mini mart ស្តាម៉ាតទៀតផង។


លោកបានជឿជាក់ថា គម្រោងនេះ នឹងក្លាយជាគម្រោងដែល ស្អាត ផ្តល់ភាពស្ងប់ស្ងាត់ ព្រមទាំងផ្តល់ផាសុខភាពផងដែរ ដល់អ្នកដែលបានចូលទៅរស់នៅ ឬទៅកំសាន្ត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here