ម្ចាស់ហាងMouvement៖ សម្លៀកបំពាក់បុរសកាន់តែមានទីផ្សារ ឈុតធម្មតាលក់លែងចេញហើយ

0
278

(ឡាវ)៖ ម្ចាស់ហាងលក់ និងរចនាម៉ូតសម្លៀកបំពាក់បុរស Mouvement នៅឡាវមួយកន្លែង បានបញ្ជាក់ថាទីផ្សារសម្លៀកបំពាក់បុរសកាន់តែពេញនិយម កាន់តែមានទីផ្សារ ឈុតសម្លៀកបំពាក់ធម្មតាមិនអាចបំពេញតម្រូវការទីផ្សារបានឡើយ។​

លោកស្រី Phonethida Somsaart ម្ចាស់ហាងដ៏ស្រស់ស្អាតរូបនេះ បានបញ្ជាក់ថា កាលពីពេលកន្លងទៅ គេមិនធ្លាប់ចាប់អារម្មណ៍ខ្លាំងទេលើសម្លៀកបំពាក់បុរស ហើយក៏មិនមានជាងជំនាញរចនាម៉ូតកាត់សម្លៀកបំពាក់បុរសប៉ុន្មានដែរ ប៉ុន្តែនៅមួយឆ្នាំចុងក្រោយនេះ សម្លៀកបំពាក់សម្រាប់បុរសចាប់ផ្តើមមានទីផ្សារល្អកាន់តែខ្លាំងឡើង ខណៈមនុស្សប្រុសកាន់តែចាប់ផ្តើមផ្តោតលើការរចនាម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកៗ និងទាក់ទាញ។​

ម្ចាស់ហាងដែលមាន២ទីតាំងនៅឡាវរូបនេះបន្តថា ហាងរបស់លោកស្រីកំពុងស្វះស្វែងរក និងបង្កើតក្រុមជំនាញរចនាម៉ូតសម្លៀកបំពាក់បុរស និងកំពុងសិក្សាលើការនាំចេញសម្លៀកបំពាក់ច្នៃរួចទៅកាន់ទីផ្សារអន្តរជាតិ។


លោកស្រី Phonethida បានផ្តើមបង្កើតអាជីវកម្មនេះដំបូង ពីទុនបន្តិចបន្តួច និងខិតខំធ្វើការងារទាំងការរចនា វាស់កាត់ និងដេរដោយខ្លួនឯង មុននឹងមានបុគ្គលិកបម្រើការដូចសព្វថ្ងៃនេះ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here