អាថ៌កំបាំងដែលធ្វើអោយលោក Kevin Plank ក្លាយជាសេដ្ឋីដោយសារយីហោ Under Armour

0
214

លោក Kevin Plank គឺជាស្ថាបនិកយីហោសំលៀកបំពាក់ និងស្បែកជើងដ៏ល្បីល្បាញម៉ាក Under Armour ហើយលោកក៏ជាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិជាង ២ពាន់លានដុល្លា ។ សំលៀកបំពាក់យី Under Armour គឺជាយឺហោមួយប្រភេទដែលមានភាពថ្លៃថ្នូ និងមានសមរម្យបំផុតសំរាប់អ្នកលេងកីឡា និងអ្នកដែលចូលចិត្តសំលៀកបំពាក់បែបកីឡា។ យីហាម៉ាកនេះគឺល្បីល្បាញជាខ្លាំងជាពិសេសគឺនៅក្នុងទ្វីបអ៊ឺរ៉ុប និងទ្វីបអាហ្វ្រិក ដែលជាមូលហេតុធ្វើអោយស្ថាបនិករបស់ក្រុមហ៊ុននេះរកចំណូលបានច្រើនរហូតក្លាយជាសេដ្ឋី។

លោក Kevin Plank បានកើតនៅថ្ងៃ ១៣ ខែសីហា ឆ្នាំ១៩៧២ នៅក្នុងទីក្រុង Kensington រដ្ឋ Maryland សហរដ្ឋអាមេរិក ។ លោកបានបងប្អូនចំនួន ៥នាក់ ហើយឪពុករបស់លោកគឺជាអ្នករកស៊ីផ្នែកអចលនទ្រព្យដ៏ល្បីល្បាញ និងម្តាយរបស់លោកគឺជាអតីតមន្ត្រីម្នាក់នៅក្នុងជួររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ronald Reagan ។ កាលនៅពីកុមារភាព Kevin គឺជាក្មេងម្នាក់ដែលចូលចិត្តកីឡា ហើយលោកក៏បានចូលជាសមាជិកក្រុមបាល់ទាត់ Maplewood Maple Leafs ដែលជាក្រុមល្បីឈ្មោះមួយនៅក្នុងប្រទេស ហើយតែងតែចេញមុខនៅលើការផ្សាយក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា Under Armour ។ នៅពេលដែលលោកបញ្ចប់កាសិក្សានៅសលកវិទ្យាល័យ លោកក៏បានទិញផ្ទះមួយកន្លែងហើយលោកក៏បានចាប់ផ្តើមមុខរបរបើកហាងលក់ផ្កាកូឡាប  ប៉ុន្តែអ្វីដែលធ្វើការគិតរបស់លោកមានការផ្លាស់ប្តូរនោះគឺ លោកបានឃើញក្មេងប្រុសម្នាក់ដើរកាត់ហាងរបស់លោកហើយគេបានពាក់អាវកីឡាដែលមានឈ្មោះកម្មវិធី Under Armour ។ គ្រាន់តែឃើញក្មេងនោះភ្លាម  Kevin បាននឹកឃើញដល់ក្រុមបាល់ទាត់របស់ខ្លួនកាលពីកុមា និងជាប់ចិត្តនិង Logo របស់កម្មវិធី Under Armour ។ លោកក៏បានបោះបង់អាជីពជាអ្នកលក់ផ្កាមកចាប់អាជីពជាអ្នកច្នៃម៉ូតសំលៀកបំពាក់កីឡាវិញដោយមានការចូលរួមពីដៃគូរអាជីវកម្ម ដែលមានជំនាញខាងច្នៃម៉ូតសំលៀកបំពាក់ ។ ហើយម៉ូតសំលៀកបំពាក់ដំបូងដែលលោកបានច្នៃឡើងគឺបានដាក់ឈ្មោះថា​ Under Armour នេះតែម្តង ហើយសំលៀកបំពាក់នេះផ្តោតទៅលើ គុណភាព ភាពទាក់ទាញ ជាសំខាន់  ។ ដោយសារតែឈ្មោះ Under Armour នេះជាឈ្មោះកម្មវិធីទូរទស្សន៍ដ៏ល្បីហើយមានគេស្គាល់ច្រើនផងនោះ ផលិតផលសំលៀកបំពាក់កីឡារបស់លោកគឺបានការគាំទ្ររយ៉ាងច្រើនក្នុងរយះពេលដ៏ខ្លី ហើយក៏មានការគាំទ្ររច្រើន ពីតារាហូលីវូតល្បីៗជាច្រើនថែមទៀតផង ។ ដោយសារភាពរីកចំរើនខ្លាំង ម៉ាកសំលៀកបំពាក់ Under Armour បានពង្រីកខ្លួនវាយលុកទីផ្សារ នៅអ៊ឺរ៉ុបបានយ៉ាងលឿនហើយក៏បន្តរនាំចេញទៅទ្វីបអាហ្វ្រិក និងប្រទេសដ៏ទៃទៀតទូទាំងសកលលោក ៕

អត្ថបទដោយ៖ នេន សុធា


LEAVE A REPLY

Please enter your comment!
Please enter your name here