ចង់បានលាភមានលុយហូរចូលឥតឈប់ ផ្ទះអ្នកគួរមានពណ៌ហុងស៊ុយទាំង៥នេះនៅក្នុងផ្ទះ

0
929

ពាក្យចាស់ខ្មែរយើងបានពោលថា “បើមិនជឿ កុំប្រមាថ “ ជាឃ្លាមួយដេលបានដាស់តឿន ដាស់អារម្មណ៍​របស់កូន ខ្មែរ ទាំងអស់ ថា មុននឹងធ្វើអ្វីមួយត្រូវគិតឲ្យបានល្អិតល្អន់ជាមុន កុំមើលងាយរឿងកំប៉ិកកំប៉ុក ព្រោះថា លើលោកនេះរឿង​មិនអាចទៅរួចមានច្រើនណាស់។

ជាក់ស្តែង ក្បួនហុងស៊ុយ នៅប្រទេសកម្ពុជាយើង ក៏បានប្រកាន់ខ្ជាប់ផងដែរ  ​ហើយការជ្រើសរើស​ពណ៌​លម្អ​ផ្ទះ​ត្រូវ​តាម​ក្បួនខ្នាត​ និងជ្រើសរើសពណ៌ហុងស៊ុយលោកអ្នកគួរតែគិតគូរផងដែរ ព្រោះវានឹងធ្វើ​ឱ្យ​គ្រប់គ្នា​រស់នៅក្នុង​ផ្ទះ​មានសំណាង និង​មាន​លុយហូរចូលឥតឈប់ឈរ ​ ដែលហុងស៊ុយទាំងនោះមានគ្រប់ទី​កន្លែងទាំងអស់នៅក្នុងផ្ទះរបស់អ្នក។ ខាងក្រោមនេះ Business Cambodia នឹងបង្ហាញពណ៌ទាំង៥ ដែលជាពណ៌ ហ៊ុង ស៊ុយ និងពណ៌ទាំងនោះត្រូវដាក់នៅកន្លែងណា។

១. ពណ៌​ស​
ពណ៌​ស​ជា​ពណ៌​ហុងស៊ុយវាតំណាងឲ្យភាពបរិសុទ្ធ និងសេចក្ដីល្អ ពណ៌នេះបង្ហាញពីភាពគ្មានមន្ទិល និងជ្រះថ្លា លើសពីនេះទៅទៀតនោះ វាបញ្ជាក់ពីការយកចិត្តទុកដាក់ ថែរក្សា សេចក្ដីក្លាហាន ភាពកក់ក្ដៅ ក្តីសង្ឃឹមជាវិជ្ជមាន និងការចាប់ផ្ដើមសារជាថ្មី។ ពណ៌​នេះ​គួរប្រើ​សម្រាប់​ជញ្ជាំង​ផ្ទះ និង​ពិ​ដាន​ក្នុង​បន្ទប់​គេង​។


២. ពណ៌​លឿង​

វាតំណាងឲ្យភាពរីករាយ សេចក្ដីសុខ ភាពវៃឆ្លាត និងប្រាជ្ញា។ ម្យ៉ាងពណ៌នេះអាចតំណាងឲ្យមាស ​តំណាងឱ្យ​ថាមពលព្រះអាទិត្យ​សម្រាប់​ប្រើ​នៅផ្ទះ​បាយ បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ទឹក​ ដេលវាអាចជួយជម្រុញឲ្យអ្នកមានអារម្មណ៍មូល និងមានគំនិតថ្មី។ពណ៌នេះសាកសម ​ប្រើ​នៅផ្ទះ​បាយ បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ទឹក​។​    ​

​៣. ពណ៌​បៃតង​

ពណ៌បៃតង ជាពណ៌ធម្មជាតិ តំណាងឲ្យជីវិត និងជីវជាតិ។ វាក៏តំណាងឲ្យសេចក្ដីទៀងត្រង់ មិនលំអៀង និងវិនិច្ឆ័យ។ ម្យ៉ាង ទៀតពណ៌បៃតងគឺជាពណ៌នៃភាពរុងរឿង និងសម្បូរដោយផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។ វាត្រូវបានគេជឿថាជាពណ៌ ដែលអាចព្យាបាលភ្នែក។ ដូចនេះ ពណ៌​នេះ​អាច​ប្រើ​បាន​គ្រប់កន្លែង​នៃផ្ទះរបស់អ្នក។

​​៤. ពណ៌​ទឹកក្រូច​

ពណ៌​ទឹកក្រូច​ វាបង្ហាញពីគំនិតល្អិតល្អន់ កម្លាំងចិត្ត និងសេចក្ដីអំណត់ព្យាយាម។ វាជាពណ៌តំណាងនៃពន្លឺស្រទន់របស់ព្រះអាទិត្យពេល ព្រឹកព្រលឹម ប្រៀបបានទៅនឹងការចាប់ផ្ដើមថ្មី គំនិតថ្មី និងសេរីភាព។ បន្ថែមពីនេះទៅទៀតនោះ ពណ៌នេះដាស់អារម្មណ៍របស់អ្នកឲ្យកាន់តែមានចំណង់ចង់បរិភោគ អាហារ។
​ពណ៌​នេះ​តំណាងឱ្យ​ការចុះ​សម្រុង​ក្នុងសង្គម​ប្រកបដោយ​ភាព​វិជ្ជមាន និង​មេត្តាធម៌​។ ពណ៌​នេះ​គួរប្រើ​សម្រាប់​សា​ឡុង ចង្ក្រាន​បាយ និង​បន្ទប់​គេង​។​

៥. ពណ៌ខៀវ

ពណ៌នេះតំណាងឲ្យពណ៌របស់មេឃនិងសមុទ្រ។ វាតំណាងឲ្យភាពជឿជាក់ សេចក្ដីស្មោះត្រង់ការទទួលខុសត្រូវមិត្តភាព និងភាពអំណត់ព្យាយាម។ ពណ៌នេះបង្ហាញពីឧត្ដមគតិ ការទទួលខុសត្រូវចំពោះការពិភាក្សា ការប្ដេជ្ញាចិត្តចំពោះការ សិក្សា និងគ្រួសារ។ វាជាពណ៌ដែលស័ក្តសមបំផុតសម្រាប់ប្រើក្នុងបន្ទប់ទទួលភ្ញៀវ ឬបន្ទប់គេង ជាពិសេសសម្រាប់កុមារ ព្រោះវាជាពណ៌ត្រជាក់ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ និងមិនឆេវឆាវ។

តើផ្ទះរបស់លោកអ្នកមានពណ៌ទាំងអស់នេះឬនៅ ហើយបានដាក់ត្រូវតាមក្បួនហុងស៊ុយដែរឬទេ? បើ​មិនទាន់​ធ្វើ​បានទេ អ្នកអាចសាកល្បងបាន ហើយអាចសង្កេតមើលថា តើគ្រួសាររបស់អ្នកល្អជាងមុនឬទេ?

អត្ថបទ៖ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here