ទម្លាប់អាក្រក់ទាំង៤ ​ដែលសហគ្រិនគួរបោះបង់​ បើចង់រកសុីជោគជ័យ

0
3935

តាំងពីថ្ងៃទី១​នៃការចាប់ផ្តើម​រហូតដល់សព្វថ្ងៃ ​គិតទៅជាង​៥ឆ្នាំមកនេះ​ខ្ញុំបានសសេរពីសហគ្រិនពូកែច្រើននាក់ណាស់ ​ទាំងអ្នកក្នុងស្រុក​ និង​ក្រៅស្រុក។​អ្វីដែលខ្ញុំសង្កេតឃើញ គឺ​សហគ្រិនពូកែៗទាំងនោះ​ គ្មាន​ទម្លាប់អាក្រក់ទាំង​៧​ដូចខាងក្រោមនេះទេ៖

១ ​ប្រញាប់ជោគជ័យដើរតែផ្លូវកាត់

ពិតណាស់ថា​បើយើងអាចសម្រេចការងារអ្វីមួយក្នុងរយះពេលខ្លីបាន​ នោះ​ជាការប្រសើរណាស់។ ​តែនៅក្នុងការចាប់ផ្តើមរកសុី​មិនអាចដើរផ្លូវនេះបានទេ​អ្នកត្រូវមានភាពអត់ធ្មត់​​នឹងការងារ ​ក្នុងរយះពេលយូរណាស់។​ លើកឧទាហរណ៍​ Jack ma គាត់​ត្រូវការ១០ឆ្នាំ​ទម្រាំអាជីវកម្ម​គាត់ស្គាល់ក្លិនជោគជ័យ។


២ ​មានអំណួត​មិនចូលចិត្តស្តាប់គេ

នេះជាទម្លាប់អាក្រក់បំផុត​​ពេលអ្នកជាមនុស្សដែលមានអំណួតលើខ្លួនឯង​រហូត​បិទ​ត្រចៀក​មិនរៀនសូត្រពីអ្នកដទៃខ្លះ​។ ​ជាទូទៅ​អតិថិជន​អ្ន​ក​ ជាគ្រូល្អបំផុត​ដែលអ្នក​ត្រូវ​ស្តាប់​ពួកគាត់​ ស្តាប់នូវបញ្ហាពួកគាត់​ ស្តាប់នូវការចង់បាន ​របស់ពួកគាត់។​អ្នកមិនអាច​ចេះតែធ្វើតាមចិត្តអ្នកចង់នោះទេ។

៣​ ធ្វើការគ្មានសណ្ឋាប់ធ្នាប់

ជឿទេ​ មនុស្សដែលគ្មានសណ្ឋាប់ធ្នាប់ គ្មានវិន័យក្នុងជីវិត​ជាមនុស្ស ដែលគ្មានគោលដៅ​ច្បាស់លាស់ទ្បើយ។​ ពេលអ្នករកសុីដោយគ្មានគោលដៅ​ នោះ​អ្នកនឹងងាគ​ចាប់នេះ​ ងាគ​ចាប់នោះ​ ឆ្លេឆ្លា​ដូចមាន់រកពងអញ្ចឹងដែរ។ ​ជារឿយៗ​ខ្ញុំឃើញសហគ្រិនខ្លះ​បើកហាង​លក់នំខេក​ ដល់ពេល​លក់បានពីរបីខែ​លក់មិនសូវដាច់​ បែរជាថែម​លក់​គុយទាវ​ នៅពេលព្រឹក។​នេះជាការរកសុីដោយខ្វះគោលដៅ។​ អ្នកគួរដូរទម្លាប់​នេះ​ចេញ​ដោយ​ចាប់ផ្តើមដាក់វិន័យលើខ្លួន​ឯង ​នោះ​អ្វីៗនឹងប្រសើរទ្បើងវិញ។

៤ ​មិនខ្វល់ពីប្រព័ន្ធការងារ

តើអ្នកជាសហគ្រិនដែលរកសុីមានប្រព័ន្ធការងារត្រឹមត្រូវ​ ឬ​គ្រាន់តែជាអ្នកលក់ដូរ​ដែលពេលអត់ពីអ្នកទៅ​អាជីវកម្មអ្នក លក់ដូរមិនកើត?​នេះជាទម្លាប់អាក្រក់មួយទៀត ​ដែលសហគ្រិនច្រើននាក់ណាស់​កំពុងធ្វើការដោយគ្មានប្រព័ន្ធការងារត្រឹមត្រូវ។ ​ដោយចេះតែគិតថា ​មិនអីទេ​ មិនចាំបាច់ទេ​ អ្នកនឹងធ្វើការដោយខ្លួនឯង​រហូតដល់​ថ្ងៃស្លាប់​រកអ្នកជំនួសដៃអ្នកពិបាករកណាស់ ​ព្រោះតែគ្មាន​ប្រព័ន្ធការងារនេះឯង៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here