យីហោហ្រ្វេនឆាយល្បី Domino’s Pizza ចាប់ផ្តើមពីលុយខ្ចីគេ៩០០ដុល្លារប៉ុណ្ណោះ

0
251

កាន់លុយចំនួន៩០០ដុល្លារជាលុយខ្ចីគេទៅទៀត ទៅទិញហាងភីហ្សាមួយកន្លែងដោយបងប្អូនពីរនាក់នោះគឺលោក  James Monaghan និងលោកTom Monaghan ទិញហាងឈ្មោះ DomiNick’s ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៦០មកម្លេះ ដោយលោកDominick DiVarti ដែលទើបបង្កើតបានជាង៣ឆ្នាំ។

ក្រោយបន្តិចមកម្ចាស់ហាងថ្មីទាំងពីរនាក់នេះមានតែ Tom Monaghan ម្នាក់គត់ដែលហ៊ានចេញមករកស៊ីខណៈបងប្រុសរបស់គាត់ចិត្តមិនដាច់នឹងការងារ ដោយម្ចាស់យីហោវ័យក្មេង និងមានគំនិតបង្កើតហ្រ្វេនឆាយរូបនេះប្រើឈ្មោះ Domino’s Pizza ចាប់ពីពេលនោះតែម្តង។

លុះឆ្នាំ១៩៦៧ ម្ចាស់យីហោមួយនេះចាប់ផ្តើមលក់ហ្រ្វេនឆាយជាលើកដំបូង ពោលគឺបន្ទាប់ពីចេញបើកហាងលក់ដំបូងតែ៧ឆ្នាំប៉ុណ្ណោះ។ ក្រោយប្រកាសលក់សិទ្ធអាជីវកម្មជាផ្លូវការរួចមក យីហោមួយនេះប្រមូលអ្នកទិញបានជាង២០០សាខាឯណោះក្នុងរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ ហើយពង្រីកខ្លួនបន្តទៀតរហូតបានជិត៣ពាន់សាខាឯណោះនៅឆ្នាំ១៩៨៥។


យីហោមួយនេះលក់ហ្រ្វេនឆាយជាបន្តបន្ទាប់ដោយសារតែសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ឬកន្លែងធ្វើការ អតិថិជនជាចំណុចខ្លាំង បូករួមជាមួយស្មោះត្រង់ និងរសជាតិរបស់អាហារយីហោហ្រ្វេនឆាយល្បីមួយនេះបានរីកដុះដាលជុំវិញពិភពលោកសរុបជាង១ម៉ឺន៥ពាន់សាខាឯណោះ និងមានទ្រព្យសកម្មជាង៧០០លានដុល្លារ ដោយមានបុគ្គលិកសរុបជិត៣សែននាក់។

គួរជម្រាបជូនថា  យីហោកំពូលមួយនេះបានបើកជាផ្លូវការនៅកម្ពុជា៩សាខាហើយ ហើយកំពុងតែមមាញឹកក្នុងការដឹកជញ្ជូន និងប្រម៉ូសិនជាញឹកញាប់ផងដែរ ខណៈទីផ្សារកម្ពុជាក៏មានវត្តមានយីហោហ្វ្រេនឆាយភីហ្សាថៃ និងយីហោក្នុងស្រុកល្បីៗមួយចំនួនដែរកំពុងតែប្រកួតប្រជែងគ្នាក្នុងឧស្សាហកម្មអាហារនេះ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here