ស្ថាបនិកគ្រួសារកក់ក្តៅ ព្រោះតែក្បួនលក់មួយនេះ ធ្វើអោយខ្ញុំអាចដោះបំណុលគេរួចខ្ទង់ម៉ឺនដុល្លារ

0
9103

លោក អ៊ុច សម្បត្តិ ជាស្ថាបនិកយីហោគ្រឿងសម្អាងគ្រួសារកក់ក្តៅ ដែលជាយីហោល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ក្នុងការផលិត និងចែកចាយគ្រឿងសម្អាងជាច្រើនប្រភេទ ហើយកំពុងតែទទួលបានការគាំទ្រខ្លាំងពីទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិ។

ងាកទៅមើលប្រវត្តិដ៏ជូចត់មុននិងក្លាយជាថៅកែគ្រឿងសម្អាងដ៏ល្បីឈ្មោះ សហគ្រិនរូបនេះធ្លាប់ហែលឆ្លងបទពិសោធន៍ច្រើនរាប់មិនអស់ក្នុងការចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក នៅក្នុងទីផ្សារកម្ពុជា។

លោក អ៊ុច សម្បត្តិ បានបង្ហើបពីប្រវត្តិយីហោរបស់លោកថា យីហោគ្រួសារកក់ក្តៅបានធ្វើអោយលោកក្ស័យធនចំនួន ២ លើក គឺក្នុងឆ្នាំ ២០១៥ មួយដង និងក្នុងឆ្នាំ២០១៧ មួយដង ដែលកាលនោះលោកក្លាយជាមនុស្សជំពាក់បំណុលគេប្រមាណជា ៤៦ ម៉ឺនដុល្លារ។


មូលហេតុសំខាន់ដែលធ្វើអោយលោកក្ស័យធននៅពេលនោះ ព្រោះតែលោកមានការយល់ច្រឡំថា អាជីវកម្មមួយខ្លាំងទាល់តែមានសាខាច្រើន ហើយលោកក៏ប្រឹងពង្រីកសាខាអោយបានច្រើន តាមដែលអាចទៅរួច ដែលធ្វើអោយលោកក្ស័យធនដោយមិនដឹងខ្លួន។

គំនិតអាជីវកម្មនៅក្មេងខ្ជី យីហោក៏មិនទាន់ល្បីល្បាញខ្លាំង ធ្វើអោយលោកគិតខុសមួយជំហ៊ាន ថាការពង្រីកសាខាជាគម្រោងបង្កើនប្រាក់ចំណូល តែធាតុពឹតយើងភ្លេចគិតថាយើងកំពុងតែធ្វើគម្រោងពង្រីកប្រាក់ចំណាយកាន់តែច្រើនហួសមាឌ ដែលធ្វើអោយយើងបរាជ័យធ្ងន់ធ្ងរ។

លោកបន្តរទៀតថា បេះដូងកំពុងតែពោពេញដោយវិបត្តិហិរញ្ញវត្ថុ លោកបានកោះប្រជុំហៅបុគ្គលិកឆ្នើមទាំងអស់របស់ខ្ញុំអោយមកជួបជុំគ្នា ហើយបានប្រគល់ហាងទាំងមូលអោយទៅម្ចាស់ហាង ដោយលោកធ្វើជាអ្នកផ្គត់ផ្គង់អោយគាត់វិញ ហើយពួកគាត់មានតួនាទីជាម្ចាស់ហាងតែម្តង គឺមានភាពម្ចាស់ការ លើប្រាក់ចំណាយ ចំណូលទាំងអស់  ដែលវាអាចជួយដោះបន្ទុកដ៏ធ្ងន់ធ្ងររបស់លោក ហើយលោកដើរតួរជាអ្នកផ្គត់ផ្គង់វិញម្តង។

លោកបន្ថែមថា កាលនៅជាម្ចាស់សាខា លោកត្រូវទទួលខុសត្រូវគ្រប់យ៉ាងទាំអអស់ តាំងពីប្រាក់ខែបុគ្គលិក យុទ្ថសាស្រ្តទីផ្សារ ចំណាយផ្សេងៗ ជាច្រើនទៀត តែនៅពេលដែលលោកប្រើរូបមន្តមួយនេះ រឿងឈឺក្បាលក៏កាត់បន្ថយ ចំណាយក៏កាត់បន្ថយ ទីបំផុតលោកក៏ស្គាល់លុយចំណេញដំបូងក្នុងអាជីវកម្មលក់់គ្រឿងសម្អាងរបស់លោក ដែលពីមុនមកលោកមិនធ្លាប់ស្គាល់រសជាតិលុយចំណេញនោះទេ ហើយលោកក៏មានលទ្ធភាពដោះបំណុលគេជាបណ្តើរ រហូតលោកអាចមានឱកាស ជោគជ័យ មានមុខមាត់ដូចសព្វថ្ងៃនេះ។

សហគ្រិនដដែលបានសង្កត់ធ្ងន់ថា ជាអ្នករកស៊ីអ្វីដែលត្រូវការនោះគឺ បេះដូង ដួលហើយងើបវិញ បរាជ័យពេលនេះ រកគន្លឺះជោគជ័យសម្រាប់អនាគតទៅមុខ ហើយកុំទូលភ្នំតែម្នាក់ឯងច្រើនពេក រៀនទម្លាក់កាងារអោយគេជួយធ្វើខ្លះទៅ ទើបអ្នកអាចស្វែងរកសេរីភាពសម្រាប់ខ្លួនឯងបាន បើរឿងអីក៏យើងជាអ្នកធ្វើទាំងអស់ យើងមិនមែនជាមនុស្សជោគជ័យទេ តែបើជោគជ័យក៏មិនយូរអង្វែងដែរ។

ដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here