​​អគ្គ​នាយកដ្ឋាន​ពន្ធដារនឹងធ្វើការផាកពិន័យលើ​មធ្យោបាយ​ដឹក​ជញ្ជូន​ណាដែលមិនប្រកាស​​បង់​ពន្ធ​ត្រឹម​ត្រូវ

0
536

យោងតាមប្រភពពីអគ្គនាយកដ្ឋានពន្ធដារបានជូនដំណឹងដល់ម្ចាស់មធ្យោបាយដឹកជញ្ជូននិងម្ចាស់យាន្ដជំនិះគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធ មេត្តារួសរាន់មកធ្វើការប្រកាសបង់ពន្ធឲ្យបានមុនថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ។

រាល់ការបង់ពន្ធលើយាន្ដជិនិះ ឬ មធ្យោបាយធ្វើដំណើរ លោកអ្នកអាចធ្វើការបង់ពន្ធបាននៅតាម សាខាពន្ធដារ ខេត្ត-ខណ្ឌគ្រប់កន្លែងទូទាំងប្រទេស និងនៅតាមសាខាធនាគារជាដៃគូ រួមមាន ៖

  • សាខា ពន្ធដារ ខេត្ត-ខណ្ឌ ទូទាំងប្រទេស
  • សាខា ធនាគារអេស៊ីលីដា ទូទាំងប្រទេស
  • សាខា ធនាគារវឌ្ឍនៈ ទូទាំងប្រទេស
  • សាខា ធនាគារកាណាឌីយ៉ា ទូទាំងប្រទេស
  • សាខា ធនាគារកម្ពុជាសាធារណៈ ទូទាំងប្រទេស
  • និង សាខា ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ទូទាំប្រទេស

សម្រាប់ការលក្ខណៈក្នុងការបង់ពន្ធឲ្យបានត្រឹមត្រូវលោកអ្នកគ្រាន់តែភ្ជាប់មកនូវ ប័ណ្ណសម្គាល់ការបង់ពន្ធយានយន្ដ ដើម្បីឲ្យមន្រ្តីពន្ធដារ ឬ មន្រ្តីធនាគារ ធ្វើការស្កេនបាកូដ រួចអាចបង់ពន្ធជូនបានភ្លាមៗ ។


ជាងនេះដែរ លោកអ្នកគណនាទឹកប្រាក់ដែលត្រូវបង់ពន្ធតាមរយៈ App ក្នុងស្មាតហ្វូនឈ្មោះ Cambodia Road Tax 2018 របស់អគ្គនាយកដ្ឋានពន្ធដារ ហើយធ្វើការបង់ប្រាក់ទៅតាមតម្លៃជាក់ស្ដែង ។

ត្រង់ចំណុចនេះដែរ លោកអ្នកអាចធ្វើការដោនឡូត App របស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុងទូរស័ព្ទ ឬ ថេបប្លេតរបស់លោកអ្នកដើម្បីគណនាទឹកប្រាក់ដែលត្រូវបង់ពន្ធ ហើយ App នេះដែរ វាអាចដំណើរការបានទាំង App Store និង Play Store រួចធ្វើតាមការណែនាំ ជាការស្រេច ។

គួរជម្រាបដែរថា ការបង់ពន្ធយានយន្ដនៅឆ្នាំ ២០១៨ នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែ វិច្ឆកា ឆ្នាំ ២០១៨ នេះ ហើយចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៩ តទៅ អគ្គនាយកដ្ឋានពន្ធដារ និងធ្វើការត្រួតពិនិត្យ ផាកពិន័យចំពោះមធ្យោយធ្វើដំណើរណា ដែលមិនទាន់ធ្វើការប្រកាសបង់ពន្ធត្រឹមត្រូវ ។

ដូច្នេះជៀសវាងការផាកពិន័យអស់លុយច្រើនសូមមេត្ដា រួសរាន់អញ្ចើញទៅបង់ពន្ធតាមកាលកំណត់ខាងលើឲ្យបានឆាប់ ជៀសវាងហួសថ្ងៃ ត្រូវមន្រ្តីប៉ូលីសធ្វើការផាកពិន័យ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here