អាជីវករលក់គ្រឿងបន្លាស់ម៉ូតូ បង្ហើបវិធីសាស្ត្រនាំចូលផលិតផលដើម្បីលក់បានចំនេញខ្ពស់

0
458

នាពេលបច្ចុប្បន្ននេះ កំណើននៃការប្រើប្រាស់យានយន្តគឺមានការកើនឡើងយ៉ាងច្រើនគួរអោយកត់សំគាល់ ទន្ទឹមនឹងនោះដែរតម្រូវការនៃការផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេងៗ ក៏មានកំណើនច្រើនដូចគ្នាដែរ។ លោក វួច រ៉ា ដែលជាអាជីវករលក់គ្រឿងបន្លាស់ម៉ូតូនៅផ្សារ ហេង លី បានផ្តល់បទសំភាសន៍មក Business Cambodia ថា លោកប្រកបរបរជាអាជីវករលក់ដុំនិងរាយគ្រឿងបន្លាស់ម៉ូតូគ្រប់ប្រភេទតាំងតែ ពីឆ្នាំ ២០០៩ មកម្លេះ ។

លោកក៏បានបន្តថា អាជីវកម្មមួយដែលអាចរស់រានមានជីវិតលុះត្រាតែមានប្រាក់ចំណេញច្រើនជាងចំណាយនោះទើបអាចទៅរួច ដូច្នេះហើយអ្នកគួរតែចេះរិះរកវិធីណាដើម្បីអោយអាជីវកម្មរបស់អ្នកអាចទទួលប្រាក់ចំនេញខ្ពស់។ លោកក៏បានបង្ហើបអំពីតិចនិកក្នុងការលក់របស់លោកថា​ យើងត្រូវចេះស្វែងរកទីផ្សារណាដែលនាំចូលនៅទំនិញមានតំលៃថោក និងមួយទៀតត្រូវចេះស្វែងរកគ្រឿងលេងម៉ូតូប្រភេទណាដែលគេកំពុងពេញនិយម។

ចំពោះទីផ្សារលោកបានបញ្ជាក់ថាលោកបានទៅទិញគ្រឿងតុបតែង និងសម្ភារៈលេងម៉ូតូផ្ទាល់ពីប្រទេសថៃតែម្តង ដោយនៅទីនោះមានរោងចក្រផលិតគ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ូតូនៅទីនោះ ។ មួយផ្នែកទៀតលោកបានបញ្ជាក់ថាលោកបានកុម្ម៉ង់ទិញពីប្រទេសជប៉ុន ដែលជាប្រទេសមួយសំបូរទៅដោយការផលិតសំភារះតុបតែងយាន្តយន្តផ្សេងៗនៅក្នុងតំលៃថោកផងដែរ ។ ចំពោះគ្រឿងបន្លាស់ដែលនាំចូលពីប្រទេសនេះគឺអាចលក់ចេញបានចំនេញច្រើនគួរសម បើប្រៀបធៀបទៅនិងផលិតផលនាំចូលពីប្រទេសដ៏ទៃ។ ចំពោះចំណុចមួយទៀតគឺត្រូវចេះជ្រើសរើសគ្រឿងបន្លាស់ដែលកំពុងពេញនិយមសំរាប់យាន្តយន្តផ្សេងៗយកមកលក់នោះទើបបានចំនេញច្រើន ព្រោះថាកាលណាដែលរបស់ពេញនិយមគឺលក់បានចំនេញច្រើនជាងរបស់ដែលហួសសម័យ៕

អត្ថបទដោយ៖ នេន សុធា