យីហោប៊ីហ្គឺកំពូល McDonald’s សុខចិត្តធ្វើរឿងមួយស្មានមិនដល់ ដើម្បីកាពារយីហោដ៏ល្បីរបស់ខ្លួន

0
506

យីហោលំដាប់កំពូលផុតលេខរបស់អាមេរិក McDonald’s ដែលសព្វថ្ងៃមានសាខាជាង ២០០ ប្រទេសនៅលើពិភពលោក និងរកចំណូលបានប្រមាណជា ៥.៣៤ ដុល្លារ ក្នុងឆ្នាំ ២០១៨ ដែលបានក្លាយជាយីហោប៊ឺហ្គឺដ៏ល្បីបំផុតនៅក្នុងពិភពលោក ដែលមានមនុស្សជាងពាក់កណ្តាលផែនដី បានស្គាល់យីហោដ៏ល្បីមួយនេះ។

មានមូលហេតុសំខាន់ជាច្រើន ដែលនៅពីក្រោយខ្នងភាពរីកធំធាត់ឥតឈប់ឈរ របស់យីហោល្បីមួយនេះ ដែលគេល្បីថាជាយីហោដែលស្រលាញ់មុខមាត់ជាងគេបំផុត សូម្បីតែធូលីដីមួយគ្រាប់ក៏មិនអោយក្បែរផង រហូតធ្វើអោយកេរ្ត៍ឈ្មោះរបស់យីហោមួយនេះក្លាយជាយីហោកំពូល  ហើយប្រទេសមួយចំនួនគ្មានវាសនាបានស្គាល់ជាតិប៊ឺហ្គឺមួយនេះទេ។

រឿងមួយដែលធ្វើអោយអតិថិជនកាន់តែភ្ញាក់ផ្អើលចំពោះយីហោ McDonald’s ដែលបានធ្វើរឿងមួយគឺ សម្រេចចិត្តចេញសេចក្តីជូនដំណឹងមួយ ដែលទាត់ចោលគ្រប់គ្រឿងផ្សំបន្ថែមមួយចំនួន ដែលពួកគេរកឃើញថា វាមិនបានផ្តល់ផលល្អអ្វីសោះដល់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនមួយនេះបានសម្រេចចិត្តទាត់ចោលគ្រឿងបន្ថែមពណ៌ និងខ្លាញ់មួយចំនួន ដែលពុំបានប្រយោជន៍ដល់សុខភាព ដែលជំនួសមកវិញនូវសាច់គោ និងទឹកជ្រលក់ BigMac ជាគ្រឿងផ្សំគោលតែមួយគត់ក្នុងការចម្អិនប៊ឺហ្គឺ។

អាចនិយាយបានថាជាយុទ្ធសាសស្រ្តក្នុងការទាក់ទាញភ្ញៀវ របស់ McDonald’s ដែលតែងតែផ្លាស់ប្តូរយុទ្ធសាស្រ្តជារឿយៗក្នុងការពញ្ញាក់អារម្មណ៍របស់អតិថិជន អោយនឹកឃើញពីគុណភាពដ៏ល្អបំផុតរបស់ McDonald’s តាមរយៈការផ្លាស់ប្តូរនូវគ្រឿងផ្សំមួយចំនួន ដែលមិនល្អចំពោះសុខភាពអតិថិជន។

អ្នកលក់នៅកម្ពុជាមួយចំនួន ជាពិសេសគឺក្នុងវិស័យម្ហូបអាហារ គួរតែប្រើប្រាស់យុទ្ធសាស្រ្តនេះក្នុងការទាក់ទាញអារម្មណ៍របស់អតិថិជនអោយទុកចិត្តមកលើអាជីវកម្មរបស់ខ្លួន តាមរយៈការផ្លាស់ប្តូរអ្វីដែលថ្មី ក្នុងការដោះស្រាយបញ្ហាររបស់អតិថិជនអោយកាន់តែល្អប្រសើរឡើង ដូចជាយុទ្ធសាស្រ្តបន្ថែមអត្ថប្រយោជន៍ល្អៗ ជូនអតិថិជន ដូចអ្វីដែល McDonald’s បានធ្វើក្នុងការលក់របស់ខ្លួន ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)