វិធីសម្រាលហានិភ័យសម្រាប់អ្នកខ្ចីលុយគេមករកស៊ី បើមិនចង់ធ្លាក់ខ្លួនជំពាក់គេវ័នក

0
1822

មែនទែនទៅគ្មានឡើយ អ្នកចង់ខ្ចីលុយគេមករកស៊ី ឬយកមកពង្រីកអាជីវកម្ម ក៏ប៉ុន្តែមានដែរ​តម្រូវ​ការហិរញ្ញវត្ថុសម្រាប់បំប៉នដំណើរការអាជីវកម្មដើម្បីឲ្យឈរជើងរឹងមាំ ទើបម្ចាស់អាជីវកម្ម​មួយចំនួន​បង្ខំចិត្តចងការប្រាក់ពីគេ ដែលការនេះតម្រូវឲ្យម្ចាស់អាជីវកម្មនោះប្រុងប្រយ័ត្ន និងរៀបចំឲ្យបានល្អ​នូវជីវប្រវត្តិខ្លួនឯង និងច្បាស់លាស់ពីលទ្ធភាពសងត្រឡប់ទៅវិញ ដែល Business Cambodia សូមលើកឡើងដូចខាងក្រោម៖

 

១. សិក្សាប្រភពលុយ

បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនខ្លាំងណាស់ ហេតុនេះហើយមាន​ប្រភពកម្ចី​ជាច្រើនប្រភពដែលអាចឲ្យយើងខ្ចីបាន ដើម្បីយកមកប្រើប្រាស់ក្នុងការចាប់ផ្តើមមុខរបរ ឬពង្រីក​អាជីវកម្ម​ជាដើម ប្រភពទាំងនោះមានដូចជា៖ ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការ ក្រុមហ៊ុនបញ្ចាំ ឬអ្នករកស៊ីចងការប្រាក់ ពិសេសថ្មីៗនេះក្រុមហ៊ុនកម្ចីតាមអនឡាញក៏កំពុងតែផ្សព្វផ្សាយយ៉ាងគគឹក។ ទោះជាយ៉ាងណា ប្រភពលុយទាំងអស់នោះមានទិសដៅនិងលក្ខខណ្ឌផ្សេងៗគ្នា ក្នុងការប្រតិបត្តិ​ការអាជីវកម្មរបស់ខ្លួន រួមនិងការប្រាក់ក៏ខ្ពស់ទាបទៅតាមនោះផងដែរ។

ហេតុនេះហើយ ដើម្បីឲ្យប្រាកថាអ្នកបានជ្រើសរើសប្រភពកម្ចីបានត្រឹមត្រូវ អ្នកគួរសិក្សាមើលថា តើអាជីវកម្មរបស់អ្នកស័ក្តិសមក្នុងការប្រើប្រាស់កម្ចីពីប្រភពមួយណាជាងគេ។ ប្រភពលុយខ្លះ មានការ​ប្រាក់ទាប តែមានលក្ខខណ្ឌពិបាក ហើយខ្លះទៀតមានលក្ខខណ្ឌកម្ចីងាយស្រួល តែលក្ខខណ្ឌសង​ពិបាកជាដើម ទាំងអស់នេះហើយ គឺជារឿងដែលយើងត្រូវគិតគូរពិចារណាឲ្យបាន​ល្អិតល្អន់ និងហ្មត់ចត់ជាទីបំផុត។

 

២. ត្រូវដឹងថាខ្លួនឯងមាន ទ្រព្យនិងបំណុលប៉ុន្មានក្នុងដៃ

វាជារឿងចាំបាច់មែនទែន សម្រាប់ម្ចាស់អាជីវកម្មនានា ត្រូវដឹងច្បាស់ពីចំនួនជាក់ស្តែងនៃទ្រព្យ និង​បំណុល​ដែលខ្លួនមាន ដែលអាចជួយបញ្ជៀសហានិភ័យផ្សេងៗ អំឡុងពេលអ្នកខ្ចីប្រាក់គេមករកស៊ី​ ឬពង្រីក​អាជីវកម្ម ត្បិដថា អ្នកយកលុយគេមករកស៊ីមែនពិត ប៉ុន្តែអ្នកក៏មិនអត់ដែរ ទ្រព្យដែលអាច​បង្កើត​លុយឲ្យអ្នកវិញ ស្របពេលអាជីវកម្មអ្នកទើបដំណើរការ ឬមិនទាន់ស្គាល់ចំណេញ។ មួយវិញទៀត ទ្រព្យរបស់អ្នកអាចជួយដោះទាល់ពេលដែល​អាជីវកម្មរបស់អ្នក មិនទាន់អាចផ្តល់ចំណូល ឬក៏កំពុងតែបន្តបូមលុយពីអ្នកទៅក្តី ម្លោះហើយចំនួនជាក់លាក់នៃទ្រព្យ និងបំណុលក្នុងដៃអ្នក ពិតជាសំខាន់ណាស់ក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់អ្នក ជៀសវាងវ័នកព្រោះតែខ្វះលទ្ធភាពសង៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here