មូលហេតុសំខាន់ ដែលធ្វើអោយអាជីវកម្មដឹកជញ្ជូនមួយនេះ ក្លាយជាអាជីវកម្មដែលល្អសម្រាប់អតិថិជន

0
1448

ក្រុមហ៊ុន  ភីអេនជី អិចផេ្រស P&G Express ដែលជាក្រុមហ៊ុនមួយដែលបានបង្កើតឡើងដោយកូនខ្មែរមួយក្រុម ដែលក្រុមហ៊ុនដឹកជញ្ជូនមួយនេះបានសាងទំនុកចិត្តខ្ពស់ដល់អតិថិជន ហើយមានអតិថិជនជាច្រើន ដែលកំពុងតែប្រើប្រាស់សេវាកម្មដឹកជញ្ជូន ហើយមានការកោតសរសើរពីសេវាកម្មរបស់ក្រុម​ហ៊ុនមួយនេះជាខ្លាំង។

លោក គន ធារ៉េត អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុន P&G Express មានប្រសាសន៍ប្រាប់ Business Cambodia ថាមានចំណុចពិសេស ៣ យ៉ាងដែលក្រុមហ៊ុនរបស់លោកអាចអះអាងបានថា ជាក្រុមហ៊ុនដែលមានទំនុកចិត្តពីអតិថិជន ដែលធ្លាប់ប្រើប្រាស់សេវាដឹកជញ្ជូនពីសំណាក់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវាកម្មកន្លងមក៖

១.ទនួលខុសត្រូវលើសេវាកម្ម

អតិថិជនជាចំបង សេវាកម្មល្អឥតខ្ចោះ ជាចំណុចពិសេសបំផុត ដែលធ្វើអោយក្រុមហ៊ុនរបស់របស់លោកមានការទទួលស្គាល់ពីអតិថិជន លោកតែងតែយកអតិថិជនជាគោលក្នុងការប្រតិបត្តិការអាជីវកម្ម។ បន្ថែមពីលើនេះ សុចរិតភាពការប្រព្រឹត្តត្រឹមត្រូវ និងស្មោះត្រង់ ការទទួលខុសត្រូវ ចំពោះអតិថិជន ដែលអាចអោយអតិថិជនមានទំនុកចិត្តកាន់តែខ្ពស់ ហើយនៅពេលដែលគាត់ចង់ប្រើប្រាស់សេវាដឹកជញ្ជូន គឺនឹកឃើញដល់ក្រុមហ៊ុនលោកមុនគេ។ លោកបន្ថែមថា យើងមានប្រព័ន្ធដែលអាចគ្រប់គ្រងត្រួតពិនិត្យការប្រមូលទំនិញពីអ្នកផ្ញើរ អាចវិភាគតំបន់ រៀបចំអ្នកដឹកជញ្ជូន ។

២.​បំពេញតួនាទីពេញលេញជូនអតិថិជន

អគ្គនាយកដដែលលើកឡើងថា មូលហេតុដែលអតិថិជននៅមានទំនុកចិត្តមកលើយើងដោយសារតែ យើងបំពេញតួនាទីរបស់ខ្លួនបានពេញលេញ គ្រប់ជ្រុងជ្រោយ និងគ្រប់តម្រូវការរបស់អតិថិជនត្រូវការ។

តួយ៉ាងដូចជាប្រតិបត្តិការបស់យើងរួមមាន៖  ដឹកជញ្ជូនទាំងភ្នំពេញ និងបណ្តាខេត្តរាល់ទំនិញទាំងឡាយដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង វ៉ែនតា នាឡិកា ទូរស័ព្ទ ស្រោមទូរស័ព្ទ ខ្សែរក្រវ៉ាត់ មួក វត្ថុអនុស្សរីយ៍ គ្រឿងកែសម្ភស្ស គ្រឿងទេស ឯកសារការរិយាល័យ សម្ភារៈការរិយាល័យ សម្ភារៈសិក្សា ឯកសារផ្សេងៗ របស់ក្រុមហ៊ុន អង្គការ​និងស្ថាប័នរដ្ឋនានា។​

៣.ដោះស្រាយបន្ទុកអតិថិជន

ដោយសង្កេតឃើញថា ប្រជាជនក្នុងប្រទេសកម្ពុជាមានភាពមមាញឹកក្នុងការងារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ ដូច្នេះពួកគេពិតជាត្រូវការសេវាកម្មដឹកជញ្ជូនដល់ផ្ទះ រហ័ស ទាន់ចិត្ត និងទុកចិត្ត នៅបញ្ញើឥវ៉ាន់ផ្សេងៗដូចជា ចំណីអាហារ នំខួបកំណើត និងសម្ភារះមួយចំនួនជាដើម ។ ជាញឹកញាប់ផងដែរ ក្នុងពេលមានកម្មវិធីផ្សេងៗ ពួកគេត្រូវការរបស់ប្រើប្រាស់អ្វីមួយដែលមិនបានត្រៀមទុកជាមុន ដូច្នេះសេវាកម្មដឹកជញ្ជូនរបស់យើងខ្ញុំនឹងបំពេញតម្រូវការរបស់គេ ជាក់ជាមិនខាន។ ម៉្យាងទៀតដោយសម្លឹងឃើញពីការរិកចំរើនយ៉ាងឆាប់រហាស់ខាងផ្នែកបច្ចេកវិទ្យា សំរាប់ទីផ្សារបច្ចុប្បន្ន ដូចនេះយើងក៍កំពុងសិក្សា និង អភិវឌ្ឍនូវប្រពន្ធនៃការគ្រប់គ្រង ការដឹករបស់យើងដែលមានស្រាប់ដើម្បីអោយដើរទាន់តម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន P&G Express មានអាស័យដ្ឋានស្ថិតនៅអគារលេខ 93 ផ្លូវលេខ 454 សង្កាត់ ទួលទំពូង២ ខ្ឌណចំការមន រាជធានីភ្នំពេញ ។ ទំនាក់ទំនង 086 900 399 (ស្មាត) , 092 280 222 (ស៊ែលកាត), ០៨៨ ៥៩០០​៣៩៩ (មិត្តហ្វូន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here