កាស៊ីណូចំនួន៨០នៅកម្ពុជា អាចរកចំណូលជូនរដ្ឋបានជិត១៩លានដុល្លារត្រឹមពាក់កណ្តាលឆ្នាំ២០១៨

0
760

គិតត្រឹម៦ខែឆ្នាំ ២០១៨នេះ កម្ពុជាបានប្រមូលពន្ធ លើ ឧស្សាហកម្មកាស៊ីណូ បានប្រមាណ ១៨, ៧លានដុល្លារអាមេរិក ពោលកើនឡើងប្រមាណ ១២ភាគរយ បើធៀបកាលពីឆ្នាំទៅ ខណៈ កាស៊ីណូនៅកម្ពុជាសរុបមានចំនួន ៨០កាស៊ីណូ។

តួយ៉ាង លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឲ្យដឹងនៅ​ក្នុងកិច្ច ប្រជុំ បូក សរុបលទ្ធផលប្រមូល ចំណូលពន្ធ ប្រចាំ ខែកក្ដដា ឆ្នាំ២០១៨ថា លទ្ធផលប្រមូល ចំណូល ពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័​ន្ធគ្រប់​គ្រងទិន្នន័យ ចំណូលអនឡាញ Online ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មានចំនួនជាង មានចំនួនជាង ៦៨៩ ពាន់លានរៀល ស្មើប្រមាណជាង ១៧២ លានដុល្លារអាមេរិកកើនឡើងចំនួន ១៨៦ពាន់លានរៀល ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរជម្រាបផងដែរថា ចំនួនកាស៊ីណូក្នុងខេត្តព្រះសីហនុ ចំនួនកាស៊ីណូបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយរហូត​មក​ទល់ពេលនេះ មានកាស៊ីណូកំពុងដំណើរការ និងត្រៀមដំណើរការចំនួន៣០កន្លែងហើយ នៅក្នុងទីក្រុងជាប់មាត់សមុទ្រនេះ។លោកបន្តថា វត្តមានកាស៊ីណូបានធ្វើឲ្យចំនួនទេសចរណ៍កើនឡើង ខណៈជនជាតិចិនរស់នៅក្នុងខេត្តនេះមានចំ​នួនប្រមាណ​៥០០០នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here