មកដឹងពីមូលហេតុ មួយ ដែលប្រជាជនអាស៊ី ហ៊ានជៈលុយខ្ទង់៣០ម៉ឺន$ ទិញត្រីចិញ្ចឹមមួយក្បាលនេះ!

0
13164

ត្រី Arowana គឺជាសត្វរស់នៅក្នុងទឹកដែលមានតម្លៃថ្លៃបំផុត​ក្នុងចំណោមសត្វរស់ក្នុងទឹកថ្លៃកប់ពពកផ្សេងទៀត។ ពូជត្រីនេះភាគច្រើនមាននៅក្នុងតំបន់អាស៊ី ហើយតម្លៃរបស់វា អាចហក់ដល់ ខ្ទង់ ៣០ម៉ឺនដុល្លារឯណោះ។ ត្រី Arowana មិនមែនសុទ្ធតែ មានតម្លៃ ៣០ម៉ឺនដុល្លារទាំងអស់នោះទេ។ ដោយឡែក ត្រី Arowana ក្មេងមានតម្លៃ ប្រមាណ ៣០០ដុល្លារ( ទីផ្សារសិង្ហបុរិ) ចំណែកត្រី Arowana វ័យជំទង់មានតម្លៃដល់ ៧ម៉ឺនឬថ្លៃជាងនេះក៏មាន។

ត្រីនេះអាចហៅម្យ៉ាងទៀតថា “ត្រីនាគ”។ វាត្រូវបានគេបង្កាត់ពូជទូទាំងតំបន់អាស៊ីអាគ្នេយ៍ហើយអាចលូតលាស់ប្រហែលបីហ្វីត (អំពីទំហំនៃទឹកកក) ។ ម្ចាស់មួយចំនួនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះត្រីនេះហើយបានចំណាយលុយទៅលើការវះកាត់កែសម្ផស្សសម្រាប់សត្វចិញ្ចឹមនេះ ដោយចំណាយ៩០ដុល្លារសម្រាប់ការតុបតែងមុខនិង ៦០ដុល្លារសម្រាប់ធ្វើចង្កា។

ប្រជាជនអាស៊ីមួយចំនួនដែលសំបូរលុយបានចំណាយលុយ ខ្ទង់សែនដុល្លារដើម្បីទិញត្រីនេះមកចិញ្ចឹម ព្រោះពួកគេមានជំនឿថា ពូជត្រីមួយក្បាលនេះអាចនាំសំណាង ក៏ដូចជាទ្រព្យដល់ពួកគេ។ បើតាមជំនឿ ប្រសិនបើត្រីនេះ ពលីជីវិតដោយលោតចេញពីអាង ចិញ្ចឹម នោះជាសញ្ញាព្រមានថា អាជីវកម្ម ឬការវិនិយោគណាមួយរបស់ម្ចាស់វា នឹងមានភាពល្អក់កករ អាចនិយាយបានថាជួបការបរាជ័យ៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here