រលកយក្សស៊ូណាមិ បានលេបត្របាក់មនុស្សរាប់រយនាក់ នៅប្រទេសឥណ្ឌូណេស៊ី

0
3544

រលកយក្សស៊ូណាមិ បានវាយប្រហារក្រុង Palu និងក្រុង Donggala ដែលជាប់សមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រកន្លងទៅនេះ ធ្វើឱ្យមនុស្សប្រមាណ ៣៨៤នាក់ស្លាប់ និងប្រមាណជា ៥៤០នាក់ផ្សេងទៀតត្រូវរងរបួស។ នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មាន Channelnewsasia នាពេលថ្មីៗនេះ។

បើតាមសារព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុង​ក្រុង Palu នៃ​កោះ Sulawesi ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង ៣៥​ម៉ឺននាក់។ ទឹក​រលក​ដែល​បាន​វាយប្រហារ​មក​លើ​ក្រុង​នេះ មាន​កម្ពស់ ១,៥​ម៉ែត្រ​។

គួរបញ្ជាក់ថា រលកយក្សស៊ូណាមិនេះ ត្រូវបានបង្កឡើងដោយការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,៥ រ៉ិចទ័រ ដែលមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីក្រុងដែលទទួលផលប៉ះពាល់។ រលកយក្សនេះ បានបំផ្លាញផ្ទះសំបែងប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់កន្លែង និងបានបង្ខំឱ្យអ្នករស់នៅទីក្រុងនោះត្រូវភៀសខ្លួនទៅកាន់ទីទួលខ្ពស់ៗ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

 

LEAVE A REPLY

Please enter your comment!
Please enter your name here