មុនសម្រេចចិត្តទៅប្រើប្រាស់សាច់ប្រាក់តាម App ឬ អ៊ីនធើណែត ត្រូវដឹងចំណុចនេះសិន

0
1100

និយាយដល់រឿងលុយកាក់វាក្លាយជាបញ្ហាធំសម្រាប់អ្នកប្រសិនបើអ្នកមានខ្ទង់ចំណាយច្រើនរហូតដល់រាប់ពាន់ដុល្លារ និងមានចំណូលខ្ទង់ពាន់ដុល្លារទៀតនោះ ។

ហើយអ្វីដែលពិបាកសម្រាប់មនុស្សភាគច្រើនតែងតែរអ៊ូរទាំថា គឺពួកគាត់មានលុយកាក់ទុកជាប់ខ្លួនច្រើនពេក រហូតដល់មិនហ៊ានទុកនៅនឹងខ្លួនឯងផង តែមានខ្លះអាចយកទៅដាក់នៅធនាគារ ឬ ចងការឲ្យគេជាដើម ។

ទាំងអស់នេះវាជាវិធីចាស់បុរាណមួយដែលយើងទាំងអស់គ្នាតែងតែធ្វើកន្លងមក និង ជួបជាបញ្ហាញឹកញយ ។ តែពេលនេះយើងនិងលើកយកវិធីដែលអ្នកគ្រប់គ្នាអាចយកទៅប្រើប្រាស់បានសម្រាប់ការគ្រប់គ្រងលុយកាក់របស់អ្នក ។

មុនសម្រេចចិត្តទៅប្រើប្រាស់សាច់ប្រាក់តាម App ឬ អ៊ីនធើណែត តើអ្នកត្រូវដឹងអ្វីខ្លះ?

ចំណុចដែលអ្នកត្រូវដឹងមុនទៅប្រើប្រាស់តាម App ជៀសវាងការទុកដាក់លុយក្នុងការបូបច្រើនៗទៀតនោះ គឺ អ្នកត្រូវប្រាកដចិត្តថា តើអ្នកសម្រេចចិត្តច្បាស់ ឬ នៅក្នុងការបញ្ញើលុយក្នុងទូរ ATM ដោយគ្មានការប្រាក់នោះ ។

អ្នកត្រូវមានស្មាតហ្វូនមួយគ្រឿងផ្ទាល់ខ្លួនសម្រាប់ដោនឡូតកម្មវិធី App ដាក់ក្នុងទូរស័ព្ទដៃ ដើម្បីឆែកមើលទឹកប្រាក់ដែលបាន​ដក និងបានដាក់ចូល ជាមួយទិន្នន័យផ្សេងៗទៀតដូចជាការទិញទំនិញដោយទូរទាត់តាម គណនី App ឬ ធនាគារ និងសម្រាប់ការបញ្ចូលលុយទូរស័ព្ទ ផ្ទេរលុយជាដើម ព្រោះទិន្នន័យទាំងអស់នឹងបង្ហាញនៅលើ តារាងទិន្នន័យក្នុង App របស់អ្នក ។

នៅពេលដែលបើកគណនី App ឬ ATM ណាមួយហើយសូមរក្សាលេខកូដសម្ងាត់ដែលអ្នកបានវាយបញ្ចូលទៅក្នុងគណនីនោះ ។

នៅពេលបង្កើតគណនី សូមប្រើប្រាស់លេខទូរស័ព្ទដែលប្រើប្រាស់រាល់ថ្ងៃ ព្រោះវានឹងជួយអ្នកនៅពេលដែលមានគេចង់លួចយកគណនីរបស់យើង ។

បើសិនអ្នកដកលុយដោយប្រើប្រាស់ស្មាតហ្វូននោះ ខាងក្រុមហ៊ុននិងបញ្ជូនលេខសម្ងាត់មកឲ្យអ្នករៀងរាល់ពេលដែលយើងដកម្ដងៗ ហើយអ្នកត្រូវយកលេខកូដនោះទៅបំពេញនៅក្នុងម៉ាស៊ីន ATN ទើបអាចដកប្រាក់បាន ។

ប្រការនេះអាចជួយអ្នកបាននៅពេលដែលមានគេប៉ុនប៉ងលួចយកលុយរបស់អ្នកនៅធនាគារ នៅពេលដែលគេស្គាល់គណនីអ្នកហើយ តែគេគ្មានលេខកូដដើម្បីបំពេញបន្ថែមទៀតទេ ដូច្នេះអ្នកអាចដឹងមុន ដើម្បីទំនាក់ទំនងទៅធនាគារ និងស្នើសុំបិទគណនីយើងមួយរយៈសិន ។

បញ្ជាក់ បើសិនចង់ប្រើប្រាស់ App នោះអ្នកគួរមើលទៅលើទីផ្សារសិន ប្រសិនបើអ្នកមិនងាយចាយវាយលុយច្រើនដងនោះទេ អ្នកអាចជ្រើសរើសយកគណនីធនាគារណាមួយដើម្បីយកមកប្រើប្រាស់ តែបើអ្នកមមារញឹកដូចជា ចូលចិត្តទិញទំនិញ បញ្ចូលកាតទូរស័ព្ទ ឬ ផ្ទេរលុយញឹកញាប់នោះ អ្នកអាចជ្រើសរើស App មួយចំនួនដែលទុកចិត្តបាន មាន Pi Pay, Pay Go, MasterCard , Visa ជាដើម ដែលមានសុវត្តិភាពសម្រាប់អ្នកទៀតដែរ ។

ជម្រាបដែរថា មុនកាន់លុយទៅដាក់ក្នុង ទូរ ATM ត្រូវគិតមើលសិនថា តើអ្នកចំណាយញឹកប៉ុន្មាន ហើយលុយប៉ុន្មានដែលអ្នកគួរដាក់ចូល និងត្រូវទុកប៉ុន្មាននោះ ព្រោះទូរ ATM មិនមានគ្រប់កន្លែងនោះទេ ដូច្នេះអ្នកត្រូវទុកក្នុងខ្លួនបន្ដិចបន្តូចទៅ ជៀសវាងគ្មានទូរ ATM សម្រាប់ដក់ចាយ ៕

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here